តាំងពីយូរយារណាស់មកហើយ មនុស្សប្រុស ត្រូវបានកំណត់ថា ជាអ្នករកលុយដើម្បីយកមកដណ្តឹងខាងស្រី មិនថាកូនថ្លៃបណ្តាការនោះ ត្រូវថ្លៃ ប៉ុណ្ណា ក៏ត្រូវខាងប្រុស រកលុយយកទៅដណ្តឹងខាងស្រីដែរ។ ប៉ុន្តែគេមិនដឹងថា ខាងប្រុសគាត់ត្រូវមានបន្ទុកខ្លាំងយ៉ាងណានោះ ពេលត្រូវរ៉ាប់រងចំពោះរឿងនេះដោយគ្មានលក្ខ័ណនោះ។ ដោយឡែក នាពេលបច្ចុប្បន្នក៏មានមនុស្សស្រីជាច្រើននាក់ដែរ មិនដែលពឹងខាងប្រុសថ្លៃបណ្តាការពីខាងប្រុសនោះដែរ ដោយពួកគាត់បានខំប្រឹងសន្សំប្រាក់រួមគ្នា និងមានអ្នកខ្លះទៀត ត្រូវចេញថ្លៃបណ្តាការស្មើរនិងខាងប្រុសដែរ។

បើយើងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Soy SreyMey បានបង្ហោះសារថា "អាណិតតែមនុស្សប្រុសខ្លះគ្នាក្រ ត្រូវរកលុយខ្លួនឯងដេីម្បីដណ្ដឹងប្រពន្ធ ចំណែកមនុស្សប្រុសខ្លះម៉ែឪមានស្រាប់ចង់បានប្រពន្ធពេលណាក៏បាន សម្រាប់គេផ្សេងអាចគិតថាម៉ែឪគេមានស្រាប់ល្អ កូនមានសំណាង តែខ្ញុំមិនគិតបែបនោះឡេីយ ខ្ញុំអោយតម្លៃទៅលេីមនុស្សប្រុសដែលមានសមត្ថភាព រកលុយខ្លួនឯង ខំខ្លួនឯង ដេីម្បីមកដណ្ដឹងយេីងធ្វេីជាប្រពន្ធ ព្រោះមនុស្សប្រុសបែបនោះគួរអោយអាណិត គួរអោយសរសេីរ ជាមនុស្សប្រុសដែលមានទំនួលខុសត្រូវខ្ពស់ជាងមនុស្សប្រុសចាំពឹងលុយឪពុកម្ដាយទាំងស្រុង ។ តែអ្វីដែលកាន់តែល្អជាងនេះ យេីងគួរតែសន្សំលុយជាមួយគ្នាសម្រាប់រៀបការរឹតតែល្អ ចឹងទៅយេីងមានអនុស្សាវរីយ៍ជាមួយគ្នាច្រេីន បេីទោះបីឈ្លោះអាចឈានដល់លែងលះគ្នា យ៉ាងហោចណាស់ក៏នៅនឹកឃេីញគ្នាខ្លះៗកាលគ្រាក្រលំបាកតោកយ៉ាកជាមួយគ្នាហ្នឹងដែរ ។ សូមទោសបេីខ្ញុំនិយាយទៅខុសពីការគិតរបស់អ្នកទាំងគ្នា"។







ប្រភព៖ Soy SreyMey