សូមចូលរួមរំលែកទុក្ខផង...ពលរដ្ឋ​ខ្មែរ​​ចំនួន​ ៣​ នាក់​ បានស្លា ប់​ដោយ​វីរុស​កូវីដ​១៩​ នៅសហរដ្ឋ​អាមេរិក​
-

សព្វថ្ងៃនេះ វីរុសកូវីដ១៩​នេះ បាននឹងកំពុងតែរាតត្បាតពេញសកលលោក ហើយគេសង្កេតឃើញថា នៅសហរដ្ឋអាមេរិកមានចំនួនអ្នក ស្លា ប់ដោយសារតែជំងឺនេះច្រើន​ ហើយនេះគឺក្តីកង្វល់យ៉ាងខ្លាំង ចំពោះបងប្អូនខ្មែរដែលរស់នៅសហរដ្ឋអាមេរិក ព្រោះថាបច្ចុប្បន្ននេះ បងប្អូខ្មែរ រស់នៅសហរដ្ឋអាមេរិក មានចំនួនអ្នកស្លា ប់ដ៏ទៅបីនាក់ហើយ នេះបើយោងតាមការបង្ហោះសាររបស់លោកផែង វណ្ណៈ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ។

នៅក្នុងគេហទំព័រផ្លូវការរបស់លោក បានបង្ហោះសារថា "ពលរដ្ឋ​ខ្មែរ​​ចំនួន​ ៣​ នាក់​ បានស្លា ប់​ដោយ​វីរុស​កូវីដ​១៩​ នៅសហរដ្ឋ​អាមេរិក​ ៖

១-​ ម្តាយរបស់លោក សុង សារ៉ន ដែលមានអាយុ ៦៥ឆ្នាំ បានស្លា ប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ។

២-​ លោក​ គុជ​ រស្មី​ អាយុ​ ៥៤​ ឆ្នាំ​ រស់នៅ​ រដ្ឋ​ ញ៉ូវយក​ សហរដ្ឋអាមេរិក​ ស្លា ប់​ដោយ​សារ​ កូវីដ​ ១៩​ នៅ​ថ្ងៃទី​ ៣​ ខែ​ មេសា​ ឆ្នាំ​ ២០២០​ ។

៣-​ លោក​ កាយ​ ឆាយ​ ហៅ​ ណាំ​ អាយុ​ ៦៣​ ឆ្នាំ​ នៅ​វត្ត​សាមគ្គី​ រដ្ឋ​ញ៉ូវយក​ សហរដ្ឋអាមេរិក​ ស្លា ប់​ដោយ​សារ​កូវីដ​ ១៩​ នៅ​ថ្ងៃ​ទី​ ៣​ ខែ​ មេសា​ ឆ្នាំ​ ២០២០​ ។

សហរដ្ឋអាមេរិក​មានចំនួន​អ្នកឆ្លង​ កូវីដ​១៩​ សរុប​ទាំងអស់​ ៣៣៦៦៧៣​ នាក់​ ច្រើន​ជាង​គេ​លេី​ពិភពលោក​ និងមានអ្នកស្លា ប់​ចំនួន​ ៩៦១៦​ នាក់​ ។ ដោយសារ​តែមានអ្នកឆ្លងច្រេីន​ធ្វេី​អោយ​ពេទ្យ​នៅ​សហរដ្ឋអាមេរិក​ខ្វះឧបករណ៍​ពេទ្យ​ជាច្រើន​ ជាពិសេស​ម៉ាស់​ និង​ សំលៀកបំពាក់​ការពារ​ សំរាប់​គ្រូពេទ្យ​ ។

ប្រភព៖ Pheng Vannak News