សមតែដកចោលទេ កេងប្រវ័ញ្ចកំលាំងញើសឈា មប្រជាពលរដ្ឋស្រស់ៗ...លោកអធិការ​ខណ្ឌ​ពោធិ៍​សែនជ័យ​ ឲ្យមន្ត្រីចរាចរណ៍​ យកលុយសងពលរដ្ឋវិញ​...
-

កាលពីថ្ងៃម្សិលមិញនេះ​ នៅលើផេកផ្លូវការរបស់លោក ផែង វណ្ណៈ បានបង្ហោះសារថា "លោកអធិការ​ខណ្ឌ​ពោធិ៍​សែនជ័យ​ អោយមន្ត្រីចរាចរណ៍យកលុយសងពលរដ្ឋវិញ​

បន្ទាប់​ពី​មានការរិះគន់​នៅលេី​បណ្ដាញ​សង្គម​ ហ្វេសប៊ុក​ អំពី​ មន្ត្រី​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែនជ័យ​ ចាប់ម៉ូតូ​ប្រជាពលរដ្ឋ​យកទៅទុកនៅខណ្ឌផាកពិន័យ ២៥០០០​រៀល​ និង​ យកថ្លៃ​ រក្សា​ទុក​នៅ​ខណ្ឌ​១យប់​ ៣០០០០​ រៀល​ ព្រោះ​តែ​ ជិះ​ម៉ូតូ​បេីកភ្លេីងពេលថ្ងៃនោះ​ នៅរសៀល​ថ្ងៃទី​ ៥​ ខែ​ មេសា​ ឆ្នាំ​ ២០២០​ អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ​ បានបេីកកិច្ចប្រជុំបន្ទាន់មួយ​ដេីម្បី​ពិនិត្យ​មើល​ករណី​នេះ​ ។ ជាលទ្ធផល​នៃ​កិច្ច​ប្រជុំ​ លោក អធិការ​ បានរកឃេីញ​ នាយរងផ្នែក​មួយរូប​ពិតជា​បាន​យកលុយ​លេីសប្រាក់​ពិន័យ​ចំនួន​ ៣០០០០​ រៀល​ ពិតប្រាកដ​មែន​ ។ លោក​អធិការ​បានអោយដឹងថា​ លោកបានអោយ​នាយរងផ្នែក​រូប​នោះ​ ធ្វេី​ស្វ័យរបាយការណ៍​ ដេីម្បី​រាយការណ៍​ជូន​ លោកស្នងការ​ ។

ចំពោះ​ប្រាក់​ ៣០០០០​ រៀល​ដែលយកលេីសនោះ​ លោក​អធិការ​ បានអោយ​នាយរងផ្នែក​រូបនោះ​យកមកប្រគល់​ជូន​ម្ចាស់​ម៉ូតូ​វិញ​ ។ លោក​អធិការមានការសោកស្ដាយយ៉ាងខ្លាំងចំពោះ​មន្ត្រី​ក្រោម​ឱវាទ​ដែលបានធ្វេីអោយប៉ះពាល់​សតិអារម្មណ៍​របស់​ប្រជាពលរដ្ឋ​ ។ លោកមិនគាំទ្រទេចំពោះមន្ត្រីខិលខូច​ ។

ប្រភព៖ Pheng Vannak News