លោក ឃឹម ហ្វីណង់ ដែលជាអភិបាលស្រុកវ័យក្មេង និងទទួលបានការគាំទ្រ ការគោរពស្រលាញ់ ព្រមទាំងទទួលបានការគាំទ្រ ក្នុងការប្រតិបត្តិការ វីរុសកូវីដ១៩ ។ មិនតែប៉ុណ្ណោះ លោកនិងក្រុមការងារ បានធ្វើឲ្យស្រុកបន្ទាយស្រីមួយនេះ ប្រែមុខមាត់ថ្មី កាន់តែស្រស់ស្អាតជាលំដាប់ ។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ លោកក៏បានធ្វើការបង្ហោះសារថា "ទិដ្ឋភាពខ្លះៗនៃយុទ្ធនាការចែកសាប៊ូលាងដៃចំនួន៥មុឺនដុំ នៅក្នុងភូមិទាំង៣៦ក្នុងស្រុកបន្ទាយស្រី។
សាប៊ូលាងដៃជិត៥០០០០ដុំ ត្រូវបាននាំយកទៅជូនដល់ដៃប្រជាពលរដ្ឋស្ទើរតែគ្រប់ៗគ្នានៅក្នុងស្រុកបន្ទាយស្រីកាលពីព្រឹកមិញនេះរួចរាល់ហើយ។ នៅសល់តែមួយចំនួនតូចប៉ុណ្ណោះ ដែលក្រុមការងារទៅដល់ផ្ទះហើយមិនបានជួបផ្ទាល់ តែបងប្អូននៅតែអាចមកទទួលយកនៅសាលាឃុំនីមួយៗបាន។

បានផ្សព្វផ្សាយជាងពីរសប្តាហ៍រួចហើយ ជនបង្គោលតាមភូមិក៏មានរួចដែរ ខិត្តបណ្ណអប់រំក៏បានចែកជូនបន្ថែម៥មុឺនសន្លឹក ហើយឥឡូវនេះសាប៊ូក៏បាននាំយកទៅដល់ដៃគ្រប់ៗគ្នាទៀត។ សង្ឃឹមថាចាប់ពីថ្ងៃនេះទៅ ពុកម៉ែបងប្អូនលោកតាលោកយាយនឹងចូលរួមលាងដៃទាំងអស់គ្នា លាងអោយបានញឹកញាប់ លាងអោយបានត្រឹមត្រូវ លាងដើម្បីការពារខ្លួនយើងនិងមនុស្សដែលយើងស្រលាញ់ទាំងអស់គ្នា។ ទម្លាប់ថ្មីងាយៗនេះ នឹងក្លាយជាអាវុធដ៏មានប្រសិទ្ធភាពដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ១៩នៅក្នុងសហគមន៍បន្ទាយស្រីយើងបាន។

ខ្ញុំសូមឆ្លៀតយកឱកាសនេះថ្លែងអំណរគុណដល់សប្បុរសជនទាំងតូចទាំងធំ ដែលបានជួយឧបត្ថម្ភជាសាប៊ូនិងថវិកា ធ្វើអោយយុទ្ធនាការនេះអាចប្រព្រឹត្តទៅបានដោយរលូន ក្នុងនោះរួមមាន៖
- ក្រុមការងារចុះជួយឃុំទាំង៦នៅក្នុងស្រុកបន្ទាយស្រី
- បងប្អូនអាជីវករនៅក្នុងនិងក្រៅស្រុកបន្ទាយស្រីទាំងអស់
- អង្គការPlan និងអង្គការដៃគូផ្សេងទៀត
- ក្រុមការងារយុវជនចុះជួយស្រុកបន្ទាយស្រីនិងយុវជនស្ម័គ្រចិត្តទាំងអស់
- ជាពិសេសក្រុមហ៊ុនYes018 ដែលតែងតែចូលរួមឧបត្ថម្ភលើរាល់សកម្មភាពសង្គមក្នុងស្រុកបន្ទាយស្រី។
ខ្ញុំក៏មិនភ្លេចពីការចូលរួមរបស់បងប្អូនមន្ត្រីរាជការទូទាំងស្រុកបន្ទាយស្រីទាំងអស់ ដែលបានយកពេលវេលាសម្រាកចុងសប្តាហ៍ រួមគ្នាដុតដៃដុតជើងបំពេញកិច្ចការដ៏ធំមួយនេះ អោយបញ្ចប់បានដោយជោគជ័យ ត្រឹមតែក្នុងរយៈពេលមួយថ្ងៃ។
#បន្ទាយស្រីដៃស្អាត |#ចែកសាប៊ូ |#yes018 |#Seatel






































ប្រភព៖ ឃឹម ហ្វីណង់ - Khim Finan