សូមសរសើរ...ឯកឧត្តម វិល្លាម នៅតែបន្តសូមអំពាវនាវដល់រដ្ឋឲ្យមានការបញ្ចុះតម្លៃ ទឹក ភ្លេីង និងផ្ទះជួល ជូនបងប្អូនផងដែរ...
-

ឯកឧត្តម វិល្លាម ប្រធានគណបក្សខ្មែរក្រោក បានចុះធ្វើការចែកស្បៀងដល់បងប្អូនប្រជាពលរដ្ឋ ក្រីក្រ ខណៈពេលវីរុសកូវីដ ១៩ កំពុងតែមានវត្តមាននៅប្រទេសកម្ពុជាយើង។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ឯកឧត្តម បានបង្ហោះសារថា "នៅស្រស់នៅឡេីយទេ ទោះ៣សប្ដាហ៍នេះខ្ញុំមានកិច្ចការរវល់ចុះគ្រប់ខេត្តក្រុងនានាដែលផ្ទុះជំងឺដេីម្បីពិនិត្យស្ថានភាពអាជីវករ ចុះចែកសម្ភារៈបង្ការជំងឺនៅតំបន់ផ្ទុះជំងឺ និងចុះផ្ដល់ស្បៀងអាហារដល់ពលរដ្ឋដែលជួបវិបត្តិចំណីអាហារ រួមទាំងផ្ដល់កម្លាំងចិត្តដល់ពលរដ្ឋក្នុងស្ថានភាពដ៏លំបាកនេះយ៉ាងមមាញឹកយ៉ាងណាក៏ដោយ ។

មួយរយៈនេះ អាចនិយាយបានថាខ្ញុំនៅលេីថ្នល់ច្រេីនជាងសម្រាកនៅផ្ទះ ព្រោះត្រូវចេញពីខេត្តមួយឆ្ពោះទៅខេត្តមួយ ។ដោយឡែកទោះបីរវល់ក្នុងភារកិច្ចនិងការទទួលខុសត្រូវលេីបេសកកម្ម ចូលរួមប្រយុទ្ធជាមួយជំងឺcovid19នេះក្ដី ក៏ខ្ញុំពុំភ្លេចនូវភារកិច្ចរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងអំពេីអយុត្តិធម៌នានា ដែលកេីតឡេីងពីអ្នកមានអំណាច និងមន្ត្រីិខិលខូចនានានោះដែរ ។

ប៉ុន្តែក្នុងស្ថានភាពនេះការ គិតគូរពីសុខភាពប្រជាជនគឺជាអទិភាពជាពិសេសគឺការព្រួយបារម្ភពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋដែលប្រឈមនិងការគ្មានប្រាក់បង់ផ្ទះជួល បង់អាគារ បង់ធនាគារជាដេីម ។

ក្នុងន័យនេះខ្ញុំនៅតែអំពាវនាវ ដល់ម្ចាស់ផ្ទះជួលសូមមេត្តាបញ្ចុះតម្លៃជួលដល់អតិថិជនរបស់ខ្លួនផង ហេីយរដ្ឋាភិបាលសូមមេត្តាពិចារណាចំពោះការបញ្ចុះតម្លៃទឹកភ្លេីង ដោយជួយខាតជាមួយក្រុមហ៊ុនឯកជន ប្រសិនជាអគ្គីសនីនោះទិញពីគេ ។

រីករាយចុងសប្ដាហ៍ តែយកល្អសូមនៅផ្ទះ កុំចេញទៅណាបេីគ្មានការងារចាំបាច់ នឹងសុំថែរក្សាសុខភាព ប្រកាន់ខ្ជាប់អនាម័យជានិច្ច។

ប្រភព៖ William Guang