អំឡុងពេលដែលវីរុសកូវីដ ១៩ កំពុងតែមានវត្តមាន នៅកម្ពុជានោះ ឯកឧត្តម ពេជ្រ ស្រស់ និងក្រុមការងាររបស់លោក បានធ្វើការចែកស្បៀងដល់បងប្អូនទីទាល់ក្រ ដើម្បីទុកសម្រាប់ហូបចុកនៅក្នុងកាលៈទេសៈបែបនេះ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក បានបង្ហោះសារថា "នៅព្រឹកនេះ ខ្ញុំបានចុះចែកនូវស្បៀងដល់ប្រជាពលរដ្ឋ១៣០ គ្រួសារនៅក្នុងរាជធានីភ្នំពេញ ហើយឆ្លៀតឳកាសនេះដែរ ខ្ញុំសុំ ថ្លែងអំណរអរគុណដល់បងប្អូន សប្បុរសជនទាំងអស់ ដែលបាន ចូលរួមជាថវិកាទិញនូវអង្ករដើម្បី ចែកជូនបងប្អូនខ្វះខាតនេះផង។ ពេជ្រ ស្រស់ 06/04/2020"។

ដោយឡែកមានបងប្អូនជាច្រើនបង្ហាញអារម្មណ៍កោតសរសើរនូវទង្វើររបស់លោក យ៉ាងខ្លាំង បន្ទាប់ពីលោកបានជួយដល់បងប្អូនខ្មែរយើង ពិសេសគឺនៅក្នុងពេលនេះ ពេលដែលបងប្អូនយើងជួបទុក្ខធំ មិនហ៊ានចេញទៅណា មិនហ៊ានធ្វើការ មិនហ៊ានលក់ដូរ សំងំនៅក្នុងផ្ទះ ដើម្បីគេចឲ្យផុតពីវីរុសកូវីដនេះ។
















ប្រភព៖ Pich Sros - ពេជ្រ ស្រស់