បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា អូន អត្ថារា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "អ្នកណាដឹងជួយប្រាប់ខ្ញុំបន្តិចបានទេ៖ ក្មួយស្រីខ្ញុំទើបតែបានអាយុ៧ខែ មិនទាន់ចេះញ៉ាំបាយទេ ហើយឈឺត្រឹមតែមួយសប្តាហ៍(ធ្ងន់ធ្ងរបីថ្ងៃ)ក៏បែរជាស្លាប់ភ្លាមបែបនេះ។ដំបូងឡើយផ្តាសាយ ហៀរសំបោ ក្តៅខ្លួនកម្តៅឡើងដល់៣៩អង្សា(ដាក់ទែម៉ូម៉ែត្រ)។ បងថ្លៃខ្ញុំយកទៅពេទ្យជិតផ្ទះបាញ់ថ្នាំបញ្ចុះកម្តៅ(បាញ់តាមបាត)ពេលព្រឹក រហូតដល់ម៉ោង១១ថ្ងៃក៏ធ្វើទុក្ខដង្ហក់ដកដង្ហើមញាប់ រួចក៏បញ្ជូនទៅពេទ្យគន្ធបុប្ផា ពេលទៅដល់បញ្ឈរភ្នែកសន្លប់លែងដឹងខ្លួន។

ម្ចាស់គណនីហ្វេសប៊ុកបានបន្តទៀតថា "ពេលពេទ្យពិនិត្យរួចគាត់ប្រាប់ថា ក្មេងតូចនេះគឺមានជាតិពុលក្នុងថ្លើម ហើយច្រាលចូលខួរក្បាល,លើសជាតិស្ករផង និងលើសជាតិអាស៊ីត។ខ្ញុំគ្រាន់តែចង់ដឹងថា បើក្មេងមិនទាន់មិនទាន់ញ៉ាំបាយកើត មិនទាន់ចេះដើរផងម៉េចបានកើតជំងឺសាហាវៗច្រើនមុខយ៉ាងនេះ មកពីមូលហេតុអ្វី?"។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយទៀតដែលមានឈ្មោះថា Nov Sreyniet បានបង្ហោះសារថា "ឃើញសភាពកូនមីងទប់ទឹកភ្នែកមិនជាប់ទេ សូមទេវត្តាតាមថែរក្សាកូនអោយឆាប់ដឹងខ្លួនវិញផង"។
ប្រភពៈ អូន អត្ថារា