ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកនេះថា កម្ពុជា បានរកឃើញអ្នកឆ្លងថ្មី កូវីដ១៩ ចំនួន ១ នាក់ទៀត
ភ្នំពេញ៖ ដូចដែរប្រិយមិត្តបានជ្រាបរួចមកហើយថា ពិភពលោកកំពុងតែទទួលរងការវា យប្រហារពីសំណាក់វីរ៉ុស កូរ៉ូណា (Covid 19) យ៉ាងខ្លាំង ហើយនៅក្នុងពេលនេះដែរប្រជាជនទូទាំងពិភពលោកបានកំពុងតែមានការព្រួយបារម្ភបញ្ហាមួយនេះ ព្រោះអីមិនទាន់មានប្រទេសណារកឃើញថ្នាំសម្រាប់បំផ្លាញវីរ៉ុសនេះបាននៅឡើយទេ។
យ៉ាងនាមិញនៅមុននេះបន្តិច ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២០ នេះថា ៖
- រកឃេីញអ្នកឆ្លងថ្មី កូវីដ១៩ ចំនួន ១ នាក់
- សរុបទូទាំងប្រទេស ១១៥ នាក់
- ព្យាបាលជា ចំនួន ៥ នាក់ សរុបព្យាបាលជា ៥៨ នាក់
- កំពុងព្យាបាល ចំនួន ៥៧ នាក់ ៕


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។