អាថោក...បង្ហោះហ្វេសប៊ុក យកជើងជាន់លើប្រាក់រៀលខ្មែរ រួចសរសេរថាបង្ហោះថា "ខ្ញុំចង់និយាយថា ចុះបើខ្ញុំធ្វើបែបនេះ តើមានអ្នកណាហ៊ានធ្វើអីខ្ញុំ" ចុងក្រោយដេកគុក...
ស៊ីហៀង
-

ខេត្តព្រះសីហនុ ៖ កាលពីល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់​ ដោយយកជើងជាន់លើប្រាក់រៀល ហើយបានផុសលើបណ្តាញសង្គមហ្វេសប៊ុករបស់ដោយ ខ្លឹមសារថា "ខ្ញុំចង់និយាយថាចុះបើខ្ញុំធ្វើបែបនេះ តើមានអ្នកណាហ៊ានធ្វើអីខ្ញុំ"។ ហេតុការណ៍នេះបានកើតឡើងនៅចំណុច ក្នុងភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្ត​ព្រះសីហ​នុ ។

ជនដែលបានបង្ហោះសារនោះមានឈ្មោះថា អាត់ អេង ហៅ អាត់ សំអង ឬ សេន អាត ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្ត​ព្រះសីហ​នុ បានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ ត្រាំងសិលាអង្គរធំភូមិប្រាសាទ បានសរសេរបង្ហោះរូបភាពដែលមានជើងយកទៅជាន់លើប្រាក់រៀលខ្មែរ សរសេរជាខ្លឹមសាថា "ខ្ញុំចង់និយាយថាចុះបើខ្ញុំធ្វើបែបនេះ តើមានអ្នកណាហ៊ានធ្វើអីខ្ញុំ" ហើយកាលពីកន្លងមក ម្ចាស់គណនីហ្វេសប៊ុកខាងលើរូបនេះ បានបង្ហោះសាររូបជាងជាន់នៅលើទង់ជាតិខ្មែរ។

បច្ចុប្បន្នជនជាប់ចោទខាងលើ ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕