លឿនមែន...មន្រ្តីនគរបាល ដែលបានបា ញ់សម្លា ប់ប្រពន្ធ និងកូនស្រីឲ្យរងរបួសធ្ងន់កាលពីយប់មិញ ពេលនេះចាប់ខ្លួនបានហើយ
-

ភ្នំពេញ៖កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ៨ និង១០នាទីយប់ នៅតាមបណ្តោយផ្លូវលេខ ១០៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មន្ត្រីនគរបាលខណ្ឌសែនសុខម្នាក់បានដ ក កាំ ភ្លើ ងបាញ់ សំដៅរថយន្តអតីតប្រពន្ ធ ចំនួ ន៤គ្រាប់ បណ្តាលប្រពន្ធរងរបួសធ្ងន់ ហើយបានស្លា ប់ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ចំណែក កូនស្រីម្នាក់រងរ បួ សធ្ ងន់ ក្រុមគ្រូពេទ្យកំពុងជួ យសង្គ្រោះ។

ជនសង្ស័យឈ្មោះ ជា ចាន់ បូរ៉ា ពាក់ស័ក្តិ៣ ជានគរបាលខណ្ឌសែនសុខ។ បុរសម្នាក់ដែលជាអ្នកបើករថយន្តឲ្យស្រ្តីរងគ្រោះ និងកូនស្រីនោះបានប្រាប់ថា  មុនកើតហេតុនៅ លោកបានបើករថយន្តដឹកស្ត្រីរ ងគ្រោះ និងកូនៗរបស់ គ្រោះ ចេញពីផ្ទះស្ត្រីរ ងគ្រោះនៅខណ្ឌសែនសុខ សំដៅទៅទុកនៅផ្ទះបងស្រីរបស់ស្ត្រីរ ងគ្រោះ នៅសង្កាត់ស្ទឹងមានជ័យ ស្រាប់តែភ្លាមនោះអតីតស្វាមីរបស់ជនរងគ្រោះ បានជិះម៉ូតូពីក្រោយ រួចក៏ទាញកាំ ភ្ល ើង បា ញ់មកមើលរថយន្តចំនួន៤គ្រាប់ បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ហើយក៏បើកម៉ូតូរត់គេចខ្លួនបាត់ស្រមោលតែម្តង។ 

បុរសរូបនោះបានបន្តទៀតថា ស្រ្តីរងគ្រោះនិងអតីតស្វាមីរបស់គាត់នេះ បានលះលែងគ្នាមួយរយៈពេលមកហើយ ប៉ុន្តែសមត្ថកិច្ចបានដាក់ការសន្និដ្ឋានជំហ៊ានដំបូងថាអាចផ្តើមសចេញពីភ្លើងប្រចណ្ឌ។

ក្រោយសមត្ថកិច្ចចាប់ខ្លួនបាន ជនសង្ស័យដែលនោះត្រូវបានប ញ្ជូនមកអធិការនគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕