ឯកឧត្តម វិល្លាម ថា​ មកដល់ពេលនេះនៅមានម្ចាស់ផ្ទះជួល ម្ចាស់ដី ម្ចាស់អាគារមួយចំនួន ហាក់ដូចជាមិនបន្ធូរបន្ថយតម្លៃជួលទាល់តែសោះ ហើយម្ហូបអាហារពេលនេះក៏ឡើងថ្លៃទៀត មិនដឹងបងប្អូនលំបាកយ៉ាងណាទេ...
-

បងប្អូនប្រាកដជាបានស្គាល់ប្រធានគណបក្សខ្មែរក្រោកយ៉ាងច្បាស់រួចមកហើយ ដែលរូបលោកជួយដល់បងប្អូនជាច្រើន ជួបនូវការលំបាក ពិសេសគឺរឿងដីធ្លី និងនាពេលបច្ចុប្បន្ន គឺរឿងជំងឺកូវីដ ១៩ នេះ។

ឯកឧត្តម វិល្លាម បានបង្ហោះសារថា "គួរអាត្មានិយមក្នុងស្ថានភាពលំបាកឬទេ ?

មកដល់ពេលនេះនៅមានម្ចាស់ផ្ទះជួល ម្ចាស់ដី ម្ចាស់អាគារមួយចំនួន ហាក់ដូចជាមិនបន្ធូរបន្ថយតម្លៃជួលទាល់តែសោះជាពិសេសខ្ញុំលឺល្ហៀងៗថា ម្ហូបអាហារ ត្រី សាច់ ក៏មានការឡេីងថ្លៃផងដែរ ។ ត្រឹមតែការអំពាវនាវប្រហែលជាពិបាកយោគយល់គ្នាបន្តិច លុះត្រាតែមានវិធានការជាក់ស្ដែង ព្រោះ បញ្ហានេះគួរត្រូវបានចាត់ទុកជាវិធានការមួយផ្នែកនៃការដោះស្រាយផលវិបាកដែលជះឥទ្ធិពលដោយជំងឺកូវីត១៩ផងដែរ តែទន្ទឹមនឹងនេះខ្ញុំក៏កោតសរសេីរចំពោះម្ចាស់ផ្ទះម្ចាស់អាគារខ្លះដែលបានចាប់ផ្ដេីមយោគយល់គ្នាបណ្ដេីរៗហេីយ ។

ក្នុងស្ថានភាពនេះខ្ញុំជឿជាក់ថា ពលរដ្ឋយេីងនឹងចេះយោគយល់អធ្យាស្រ័យគ្នា ដោយលះបង់ភាពអាត្មានិយមឈរលេីស្មារតីខ្មែរស្រលាញ់ខ្មែរដោយទង្វេី មិនមែនតែលេីមាត់

ដោយឡែកទ្រឹស្ដីមុខជំនួញ ៖ ការយោគយល់ដល់អតិថិជនក្នុងស្ថានភាពលំបាកវាហាក់ដូចជាការទាក់ទាញចិត្តរបស់អតិថិជនឬចងអតិថិជនយ៉ាងដូច្នោះដែរ យោគយល់គេថ្ងៃនេះគេក៏ចងចាំអំពេីល្អរបស់អ្នកដល់ថ្ងៃក្រោយ គឺពុំមានខាតនោះឡេីយ

ឯរឿងទឹកភ្លេីងវិញ ខ្ញុំយល់ថាគួរមានការបន្ធូរបន្ថយនឹងយោគយល់ ព្រោះបេីរឿងអគ្គីសនី ពេលខ្លះមានការខ្វះខាត មានបញ្ហាដាច់ភ្លេីង ពលរដ្ឋ តែងតែយោគយល់ដល់អគ្គីសនីកម្ពុជា តែក្នុងស្ថានភាពនេះ គួរមានការជជែកជាមួយបណ្ដារក្រុមហ៊ុនដែលដេញថ្លៃលក់អគ្គីសនីមកអោយរដ្ឋដេីម្បីបន្ធូរបន្ថយទាំងអស់គ្នា ដេីម្បីជួយសម្រួលដល់ការលំបាករបស់ពលរដ្ឋយេីង ។

ប្រភព៖​William Guang