បើយោងតាមគណនីហ្វេសប៊ុករបស់ BTV Cambodia បានធ្វើការចុះផ្សាយថា "សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ ទាំងវិស័យឯកជន និងរដ្ឋបន្តធ្វើការងារដដែល។ ចំពោះថ្ងៃឈប់សម្រាកបុណ្យនេះ នឹងសងជំនួសវិញក្រោយជំងឺកូវីដ១៩ស្ងប់ស្ងាត់"។

សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្អាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅឆ្នាំនេះ។ ដោយស្ថាប័នរដ្ឋ និងឯកជនធ្វើការងារធម្មតា ហើយរដ្ឋនឹងសងវិញនៅពេលវេលាសមស្រប។ វិធានការនេះដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃ Covid-19។

សម្តេចតេជោបានគូសបញ្ជាក់ថា ក្រុមហ៊ុន រោងចក្រសហគ្រាស និងស្ថាប័នរដ្ឋ ត្រូវធ្វើការធម្មតា ហើយរដ្ឋនឹងសងវិញរយៈពេល ៥ ថ្ងៃក្រោយការឆ្លងរីករាយដាលនៃ Covid-19 ធូរស្បើយ។
“កម្មករ-កម្មការិនីធ្វើការងារយកប្រាក់សិន ស្ថាប័នរដ្ឋធ្វើការងារធម្មតា និងសងថ្ងៃឈប់សម្រាបវិញ ៥ថ្ងៃនៅពេលសមស្រប”។ សម្តេចបានសំណូមពរកាត់បន្ថយការធ្វើដំណើរទៅកាន់ភូមិកំណើត ឬទីរមណីយដ្ឋាននានា នៅទូទាំងប្រទេស។
ប្រភព៖ BTV Cambodia