អ្នកនាង ចន ច័ន្ទលក្ខិណា៖ ស្ថានភាពប្រទេសយើងកំពុងមានបញ្ហា​នៃមេរោគ Covid-19 ការផ្អាកពិធីបុណ្យចូលឆ្នាំប្រពៃណីនេះជារឿងដែលល្អបំផុត ព្រោះថារដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្លាំងដល់សុខភាពនិងសុវត្ថិភាពប្រជាពលរដ្ឋទូទាំងប្រទេស
-

អ្នកនាង ចន ច័ន្ទលក្ខិណា តារាសម្តែងដ៏មានប្រជាប្រិយភាព បានបង្ហោះសារថា "ក្នុងស្ថានភាពប្រទេសយើងកំពុងមានបញ្ហា​នៃមេរោគ Covid-19 ការផ្អាកពិធីបុណ្យចូលឆ្នាំប្រពៃណីនេះជារឿងដែលល្អបំផុត ទន្ទឹមនិងរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្លាំងដល់សុខភាពនិងសុវត្ថិភាពប្រជាពលរដ្ឋ សូមប្រជាពលរដ្ឋមេត្តាគិតពីសុខភាព និង សុវត្ថិភាពរបស់ខ្លួនឯង ក្រុមគ្រួសារ និង ជនរួមជាតិផង

ព្រោះមេរោគនេះវាអាចបង្ករបញ្ហាដល់អ្នកដទៃជាច្រើនដែលនៅជិត និង ជុំវិញខ្លួនយើង។ ម្តាយឪពុក គួរ កុំប្រកាន់គេាលការណ៍កូនត្រូវទៅផ្ទះជួបជុំគ្រួសារពេលបុណ្យទាន។ កន្លែងណាដែលកូនមានសុវត្ថិភាពហេីយ​ គួរអេាយគេនៅទីនោះសិនទៅ​។ គួររស់ផ្សេងគ្នាគឺដេីម្បីសុវត្ថិភាព​ទាំងអស់គ្នា ។ ពេលធ្វើដំណើរទៅមកតាមឡានតាក់សុី ឡានក្រុង យើងអាចជួបហានិភ័យច្រើនពេលជិះឡានទៅ​មកយើងមិនប្រាកដថាអ្នកជិះជិតយើងមានជំងឺអ្វីខ្លះ ហើយកៅអីឡានដែលយើងអង្គុយយើងមិនប្រាកដថានឹងគ្មានបញ្ហា​ ឬ គ្មានមេរេាគតេាង ហើយពេលត្រឡប់មកវិញយើងមិនដឹងទេ​ថាអ្នកដែលទៅហ្នឹងមកវិញដេាយសភាពមិនមានបញ្ហាអ្វីហើយបើមកវិញមានបញ្ហាចុះអ្នកធ្វើការជាមួយ អ្នកជិតខ្លួនយ៉ាងណាទៅ ? បើអញ្ចឹងតើជាកំហុសអ្នកណា ?

ហើយមិនប្រាកដទេ​ ថាពេលទៅហ្នឹង​មិនមានការផឹកសុីជួបជុំបងប្អូន​និង មិត្តភ័ក្ត្រ ? ក្នុងចំណោមអ្នកទាំងនោះតើយើងដឹងពីស្ថានភាពសុខភាពរបស់ពួកគាត់ទេ ? យើងគួរកុំភ្លេចខ្លួន យើងគួរការពារសុវត្ថិភាពរបស់ខ្លួនយើងនិងមនុស្សជុំវិញខ្លួនយើង ព្រោះជំងឺនេះបើឆ្លងម្នាក់គឺអ្នកជុំវិញខ្លួននិងមិនងាយរួចខ្លួនឡើយ ។

យើងគួរចូលរួមទាំងអស់គ្នាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគនេះ បើម្នាក់ខំទប់ស្កាត់ការពារ ហើយម្នាក់ទៀតមិនសហការគឺគ្មានប្រយោជន៍ទេ ។ ខ្ញុំនិយាយនេះគឺជាន័យទូទៅទេ ព្រោះហាងខ្ញុំបិទ និង អោយបុគ្គលិកសំរ៉ាករយះពេលមួយខែហើយ គឺដើម្បីសុវត្ថិភាពទាំងខ្ញុំ ទាំងបុគ្គលិក និង ទាំងអតិថិជន "។

ប្រភព៖ Chanlakhena Chorn