បានបុណ្យច្រើនណាស់...ម្ចាស់ផ្ទះជួលចិត្តល្អ ប្រកាសមិនយកថ្លៃជួលបន្ទប់ ទាំងអស់ចំនួន ១១២បន្ទប់ ចាប់ពីខែ...
-

អំឡុងពេលដែលវីរុសកូវីដ១៩ ដែលរាល់ថ្ងៃនេះ ប្រទេសកម្ពុជាយើងក៏មានចំនួនអ្នកឆ្លង និងចំនួនអ្នកជាសះស្បើយ ជាច្រើនអ្នកផងដែរ ។ ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ម្ចាស់ផ្ទះជួលមួយកន្លែង នៅ ភូមិចោមចៅសង្កាត់ចោមចៅ2ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ​ បានសម្រេចចិត្តមិនយកថ្លៃផ្ទះជួល ចាប់ពីថ្ងៃទី០១ ខែ០៥ រហូតដល់បងប្អូនមានការងារធ្វើដូចធម្មតាវិញ។

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Lay បានបង្ហោះសារថា "សូមជំរាបជូនដំណឹងដល់បងប្អូនដែលជួលបន្ទប់ជួលទាំង112បន្ទប់ ក្នុងមួយខែតំម្លៃ 40$ ទាំងអស់អោយបានជ្រាបថា​ :: ចាប់ពីរថៃ្ងទី01ខែ05 ឆ្នាំ2020នេះតទៅយេីងញុមឈប់យកថ្លៃផ្ទះ ជួលរហូតដល់ ថៃ្ងបងប្អូនពូមីងមានការងារធេី្វវិញបានយកថ្លៃផ្ទះវិញ​ សូមជំរាបតៗគា្នផងដោយក្ដីអនុគ្រោះផង សូមបញ្ជាក់ទីតាំងនៅភូមិចោមចៅសង្កាត់ចោមចៅ2ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ 0967777014"។

ប្រភព៖ lay