នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកផែង វណ្ណៈ បានបង្ហោះសារថា "ករណីចាប់ស្រីមានផ្ទៃពោះចង បង់លុយ ៣០០០ ដុល្លារ បញ្ចប់រឿង ?
ប្រភពច្បាស់ការពីអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានអោយដឹងថា មានមន្ត្រីធំម្នាក់កំពុងរត់ការខ្វែងដៃខ្វែងជេីងដេីម្បីជួយអន្តរាគមន៍ កុំអោយនគរបាលខណ្ឌ ពោធិ៍សែនជ័យ បញ្ជូន លោក អ៊ូ ប៊ុនធី ទៅ តុលាការ ព្រោះគេយល់ថាទង្វើចាប់ស្រីមានផ្ទៃពោះចងប៉ុនណឹងគ្រាន់តែជារឿងកំប៉ិកកំប៉ុក បង់តែលុយរួចខ្លួនហេីយ ។ ម្យ៉ាងទៀតគេថាខាងស្រីរងគ្រោះក៏មិនណយដែរ ។

ប្រភពបានអោយដឹងទៀតថា ស្រីរងគ្រោះបានយល់ព្រមទទួលយកសំណងចំនួន ៣០០០ ដុល្លារ អាមេរិក ចំណែកលោក អ៊ូ ប៊ុនធី ក៏យល់ព្រមសងដែរ ។ និយាយរួមភាគីទាំងពីរបានព្រមព្រៀងគ្នាអស់ហេីយ ខាងស្រីរងគ្រោះយល់ព្រមដកពាក្យបណ្ដឹង ចំណែក ខាង លោក អ៊ូ ប៊ុនធី យល់ព្រមបង់លុយ តាមសំណូមពរ ។ ពេលនេះនៅរង់ចាំការសម្រេចចុងក្រោយពីខាងតុលាការតែប៉ុណ្ណោះ ។

ហាស់ ហា មែនហើយ បញ្ចប់បានបញ្ចប់ទៅ វ៉ៃបង់លុយ ៗ កេីតឡេីងជាញឹកញាប់នៅក្នុងសង្គមអ្នកមានលុយ មានបុណ្យស័ក្តិទៅហេីយ ។ ម្យ៉ាងទៀតជនរងគ្រោះកំពុងតែក្រផង បានលុយ ៣០០០ ដុល្លារ ក្នុងសម័យកូវីដ ១៩ ក៏អាចយកទៅធ្វេីដេីមទន់រកស៉ីបានដែរ ។






ប្រភព៖ Pheng Vannak News