ឯកឧត្តមពេជ្រ ស្រស់ និយាយទាំងអួលដើមករថា ឲ្យខ្ញុំសុំទោសបងប្អូនខ្មែរផង ខ្ញុំខំប្រឹងអស់លទ្ធភាពហើយ...
-

ភ្នំពេញ៖ បងប្អូនជាច្រើនប្រាកដជាបានជ្រាបរួចមកហើយ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ដែលកំពុងតែមានវត្តមាននៅប្រទេសកម្ពុជាយើង រាល់ថ្ងៃ ដោយមានអ្នកឆ្លង ហើយក៏មានអ្នកព្យាបាលជាសះស្បើយវិញផងដែរ។ ទន្ទឹមនឹងការរាតត្បាតនៃជំងឺកូវីដ១៩នេះ បានធ្វើឲ្យបងប្អូនជាច្រើនបានបាត់បង់ប្រាក់ចំណូល ផ្ទាល់ខ្លួន ពិសេសមិនអាចធ្វើអ្វីបាន រាល់ថ្ងៃនេះ គឺមានតែបំណុលដែលជាបញ្ហាដ៏ចំណងបំផុតរបស់ពួកគាត់។

ដោយការមើលឃើញពីទុក្ខលំបាក និងការព្រួយបារម្ភ ក្នុងការមិនមានលទ្ធភាពសងបំណុលរបស់បងប្អូនប្រជាពលរដ្ឋនោះ ឯកឧត្តមពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានធ្វើការស្នើសុំរដ្ឋាភិបាល ជួយដល់ប្រជាពលរដ្ឋ​ ដែលកំពុងតែមានទុក្ខលំបាក​នៅក្នុងពេលនេះ។ 

យ៉ាងណាមិញ កាលពីថ្ងៃម្សិលមិញនេះ ស្រាប់តែឯកឧត្តម ពេជ្រ ស្រស់ បានបង្ហោះសារយ៉ាងខ្លីថា "ឲ្យខ្ញុំសុំទោសបងប្អូនខ្មែរផង ខ្ញុំខំប្រឹងអស់លទ្ធភាពហើយ ???"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានចូលមកខមិនថា "អរគុណដល់ទឹកចិត្តឯកឧត្តម តែពេលនេះប្រជាជនក្រីក្រដូចខ្ញុំអស់ផ្លូវដេីរហេីយព្រោះការងារផ្អាកទាំងអស់ តែធានាគារមិនអនុគ្រោះទេ ដាច់ខាតត្រូវតែបង់ ចឹងពេលនេះមានតែតាមលោកធានាគារចុះគាត់ចង់អីក៏ធ្វេីព្រោះអស់លទ្ធភាពមែនទែនហេីយ???"។ខ្ញុំសូមអរគុណដ៏ឯងឧត្ដមខ្លាំងណាស់នៅទឹកចិត្ដដ៏ថ្លៃថ្លារបស់ឯងឧត្ដមដែរខំប្រឹងប្រែងជួយដល់ប្រជាពលរដ្ធអស់ពីលទ្ធភាពហើយនៅតែមិនបានតែទោះជាយ៉ាងណាក៏នៅតែអគុណដល់ឯងឧត្ដមសូមទេវត្ដាជួយតាមថែរក្សាឯងឧត្ដមអោយមានសុខភាពល្អ"។

ប្រភព៖ Pich Sros - ពេជ្រ ស្រស់