កាលពីថ្ងៃម្សិលមិញនេះ ឯកឧត្តម វិល្លាម នៅតែបន្តការចែកស្បៀងដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែជួបនូវការលំបាក នៅខេត្តស្វាយរៀង ដែលខណៈពេលនេះ មើលទៅពួកគាត់ ពិតជាសប្បាយចិត្តខ្លាំងណាស់ បន្ទាប់ពីទទួលបានស្បៀងសម្រាប់ហូបចុកជាបន្តទៀតនោះ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក បានរៀបរាប់ថា "ខ្ញុំបាទបានដឹកនាំក្រុមការងារចុះចែកសម្ភារៈម៉ាស់ អាល់កុល និងស្បៀងដល់ពលរដ្ឋប្រមាណ90គ្រួសារក្នុងស្រុករំដួលខេត្តស្វាយរៀង ។ និងបានផ្ដល់ម៉ាស់ អាល់កុលលាងដៃ ជែលលាងដៃមួយចំនួនដល់សាលាឃុំនៅក្នុងស្រុកនោះផងដែរដេីម្បីប្រេីប្រាស់ក្នុងតម្រូវការរបស់ខ្លួន ពិតណាស់ស្បៀងអាហារបន្តិចបន្តួច និងសម្ភារៈបង្ការជំងឺទាំងនេះពិតជាក្នុងទំហំតិចតួច តែវាជាទឹកចិត្តរបស់ខ្ញុំដែលធ្វេីតាមលទ្ធភាពផ្ទាល់ខ្លួនរបស់ខ្ញុំក្នុងការជួយគ្នា នាគ្រាអាសន្ន ។

មកដល់ពេលនេះ ខ្ញុំនៅតែផ្ដោតលេីការចែកម៉ាស់និងអាល់កុល រួមទាំងជែលលាងដៃ ជាអទិភាព ដែលបច្ចុប្បន្នយេីងបានចែកសរុបអស់ 50000ម៉ាស់ ស្មេីនិង 20 កេះធំ ហេីយអាល់កុល អស់ ១៥០០លីត្រ រួមទាំងជែលលាងដៃ ប្រភេទដប 80ml 100ml អស់ 3000ដបរួចមកហេីយ ដែលនេះជាសម្ភារៈតិចតួចបំផុតធ្វេីតាមទំហំលទ្ធភាពនិងសមានចិត្តរបស់ខ្ញុំក្នុងការចូលរួមបង្ការជំងឺឆ្លងដល់ពលរដ្ឋតាមមូលដ្ឋាននានា ។










ប្រភព៖ William Guang