នៅក្នុងគណណីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kim Chansophara បានបង្ហាញសង្គមភាពរបស់ពីការចែកអំណោយដល់លោកពូ លោកតា ធាក់ស៊ីក្លូ ដើម្បីឲ្យពួកគាត់បានស្បៀងទុកពិសារ នៅក្នុងអំឡុងពេលកូវីដ១៩នេះ។
គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា ថ្ងៃអង្គារ៍ ១៥ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ក្រុងភ្នំពេញ (ម្សិលមិញ)។ ជាមួយសកម្មភាពមួយផ្នែកនៃកម្លាំងមនុស្សធម៌រួមគ្នា ដេីម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់លោកពូ សុីក្លូ ម៉ូតូឌុប នឹង តុតុ មានចំនួនសរុប ២៤០គ្រឿង។
បានដឹកនាំសម្ភារះរួមមាន: អង្ករ ទឹកត្រី ត្រីខកំប៉ុង មី នឹង ម៉ាស់ ទឹកអាកុល នឹង ថវិកាមួយចំនួន ដើម្បីទប់ស្កាត់នៃជំងឺ covid 19 ។ ជាពិសេសសូមថ្លែមអំណរគុណបងប្រុស បងស្រី រួមទាំង ដៃគូរឧបត្តមរបស់ក្រុមហ៊ុនអូនិតា។ Nhem Daravuth. Vuth Socheata. នឹងក្រុមគ្រួសារបងស្រី O Nethta Skin Care. Chun Vannoth រួមទាំងក្រុមគ្រួសារបងស្រី ចន្ទ្រា សូមអោយទេវតាឆ្នាំថ្មីនេះជួយប្រសិទ្ធពរជ័យគ្រប់ប្រការ ទទួលបាននូវសុខភាពល្អនឹង ជោគជ័យគ្រប់ភារកិច្ច"។
ប្រភព ៖ Kim Chansophara