មកពីអ្វីបងប្អូនដឹងអត់?...លោកតាន់ គឹមសួរ ថា រាល់ពេលដែលលោកបានជួប ឯកឧត្តម គួច ចំរើន លោកបែរជាចង់ស្រក់ទឹកភ្នែក នៅពេលដែលបានឃើញស្នាមញញឹមរបស់គាត់ទៅវិញ...
-

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកតាន់ គឹមសួរ បានបង្ហាញក្តីរំភើប បន្ទាប់ពីបានទៅជួបឯកឧត្តម គួច ចំរើន​ នៅក្រុងព្រះសីហនុ ដោយបាននាំយកទឹកលាងដៃជូនដល់ឯកឧត្តម ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោកតាន់ គឹមសួរ បានបង្ហោះសារថា "ហេតុអ្វីបានជាខ្ញុំគោរពស្រលាញ់បុរសម្នាក់នេះខ្លាំងម្ល៉េស? ខ្ញុំបែរជាចង់ស្រក់ទឹកភ្នែកនៅពេលដែលបានឃើញស្នាមញញឹមរបស់គាត់ទៅវិញ??? បងប្រុសហត់ខ្លាំងណាស់ហើយសម្រាប់ប្រទេសជាតិមួយនេះ???"

ជាមួយគ្នានោះផងដែរ​ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តម គួច ចំរើន បានបង្ហោះសារថា "ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណចំពោះ លោក តាន់ គីមសួរ តំណាងយុវជនស្ម័គ្រចិត្តជួយសង្គម និងសហការី ដែលបានឧបត្ថម្ភ ទ្រនាប់ម៉ាសចំនួន​ ៥,០០០ ទឹកលាងដៃ​១០កាន ទឹកលាងដៃដបតូច២,៥០០ដប សាប៊ូ ៣ប៉ាវ សម្រាប់ជួយរដ្ឋបាលខេត្ត ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (Covid-19) ដែលកំពុងបង្ករហានិភ័យមកលើសុខភាព និងជីវិតប្រជាពលរដ្ឋខេត្តព្រះសីហនុ។

កាយវិការដ៏ប្រពៃនេះ ជាគុណធម៌ចំពោះប្រជាពលរដ្ឋខេត្តព្រះសីហនុ។ សូម លោក និងសហការី ប្រកបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ"។

ប្រភព៖ តាន់ គឹមសួរ