លោក សុវណ្ណ រឹទ្ធី អគ្គនាយក TVFB ត្រូវបានសមត្ថកិច្ចកោះហៅទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការបង្ហោះ...
ភ្នំពេញ: សមត្ថកិច្ចបានកោះហៅលោក សុវណ្ណរិទ្ធី ចាងហ្វាងផ្សាយរបស់ស្ថាប័ន TVFB ដែលកំពុងតែមានភាពល្បីក្នុងប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី៧ខែមេសាឆ្នាំ២០២០ នៅក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខ។

យោងទៅតាមគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណះ បានធ្វើការផុសឲ្យដឹងនៅមុននេះបន្តិចថា ៖ ប្រភពច្បាស់ការពីសមត្ថកិច្ចបានអោយដឹងថា ប្អូន សុវណ្ណ រឹទ្ធី អគ្គនាយក TVFB ត្រូវបានសមត្ថកិច្ចកោះហៅទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានលេីបណ្ដាញសង្គមហ្វេសប៊ុក ។ ប៉ុន្តែខ្លឹមសារព័ត៌មានដែលឈានទៅដល់ការកោះហៅទៅសួរនាំនេះ មិនទាន់ដឹងនៅឡេីយទេ ។ សូមជូនពរអោយប្អូនមានសំណាងល្អ ! ៕



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។