តារាចម្រៀងស្រស់សង្ហារលោក ហ្សូណូ ដែលពុកម៉ែបានស្គាល់ថា ជាតារាច្រៀងសំនៀងពិរោះ ប្រចាំផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ហាងលក់សំលៀកបំពាក់ ដ៏ល្បីឈ្មោះនោះ លោកបានសួរទៅកាន់បងប្អូនថា នៅផ្ទះបងប្អូនចូលចិត្តធ្វើអ្វីខ្លះ?

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក បានបង្ហោះសារថា តោះចែករំលែកបទពិសោធន៍នៅផ្ទះជាមួយខ្ញុំបាទ! ជាទម្លាប់ខ្ញុំពេលនៅផ្ទះ ខ្ញុំចូលចិត្តអានសៀវភៅ មើលកុនជាមួយគ្រួសារ ហាត់សមបទចម្រៀង និងហាត់ប្រាណជាប្រចាំ ដើម្បីសុខភាព! ចុះហ្វេនៗវិញ ធ្វើអ្វីខ្លះក្នុងពេលនៅផ្ទះ? កុំភ្លេចរក្សាអនាម័យជាប់ជានិច្ច ចៀសវាងនៅកន្លែងជុំគ្នា ដើម្បីខ្លួនឯង ក៏ដើម្បីពួកខ្ញុំ ដើម្បីសង្គមខ្មែរទាំងមូល!"។

ចុះហ្វេនៗសំណព្វចិត្តរបស់លោក ហ្សូណូ ពេលទំនេរចូលចិត្តធ្វើអ្វីដែរ? យ៉ាងណាមិញ លោកក៏ភ្លេច ឲ្យបងប្អូនយើងថែរក្សាសុខភាព និងធ្វើអនាម័យខ្លួនជាប្រចាំដើម្បីជាការការពារ ក៏ដូចជាការទប់ស្កាត់វីរុសកូវីដ ១៩ ទាំងអស់គ្នា៕










ប្រភព៖ ហ្សូណូ