នោះវីវរហើយ...ឯកឧត្តម គួច ចំរើន ទុកពេលឲ្យម្ចាស់រថយន្ត ២៤ម៉ោង ប្រញាប់កើបសំរាមចេញជាបន្ទាន់ បើមិនដូច្នោះទេ លោកនឹងចាត់ការតាមផ្លូវច្បាប់​...មានវិដេអូ
-

បងប្អូនប្រិយមិត្តប្រាកដជាដឹងថា និងជ្រាបហើយ តាំងពីឯកឧត្តមគួច ចំរើន មកកាន់នៅខេត្តព្រះសីហនុយើងនេះ ធ្វើឲ្យខេត្តមួយនេះ បានកែប្រែមុខមាត់ច្រើន  និងធ្វើឲ្យខេត្តមួយនេះ ស្រស់ស្អាត ទាំងផ្លូវថ្នល់ ទាំងរឿងអគារ និងបញ្ហាផ្សេងៗទៀត។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក បានបង្ហោះពីសកម្មភាពរបស់រថយន្តមួយគ្រឿង ដែលបានចាក់សំរាម គ្មានសណ្តាប់ធ្នាក់ និងលោកក៏ប្រកាសថា និងចាត់វិធានការមួយនេះ ប្រសិនបើម្ចាស់រថយន្ត មិនព្រមមកធ្វើការដោះស្រាយ ជាបន្ទាន់នោះ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក បានរៀបរាប់ថា" ម្ចាស់រថយន្ត​ សូមចេញមុខ​ មកទទួលខុសត្រូវ​ អោយបានមុន​ ២៤​ ម៉ោង​ កេីបសំរាមចេញវិញ​ និង​ បង់ពិន័យ​ តាមច្បាប់​ ហួសរយ:ពេលនេះ​ រដ្ឋបាលខេត្ត​ នឹង​ ចាត់វិធានការ​ តាមផ្លូវច្បាប់​ ។ ទីតាំងចាក់​ នៅលេីផ្លូវ​ មិត្តភាព​ (៨០០)​។ អរគុណ​ ម្ចាស់រូប​" ។

មានវិដេអូ៖


ប្រភពៈ គួចចំរើន/KuochChamroeun