(ភ្នំពេញ)៖ កម្លាំងនគរបាលផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចឃាត់ខ្លួនលោក សុវណ្ណ រិទ្ធី អគ្គនាយកព័ត៌មាន TVFB នៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ហើយនៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា បង ម៉េង អ្នកសារព័ត៌មាន បានធ្វើការផុសឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅមុននេះបន្តិចថា ៖ « ស្តាប់លឺ ស្ទើរអួលដើមករពិតមែន! បងប្អូនអ្នកកាសែតជួយមើលប្រពន្ធខ្ញុំផង ?!ខណៈដែលប្រពន្ធគាត់មានផ្ទៃពោះជិតដល់ថ្ងៃសម្រាលហេីយ នេះជាសម្តីលោក សុវណ្ណ រិទ្ធី អគ្គនាយកសារព័ត៌មាន TVFB តែសង្ឃឹមថា តុលាការអាចនឹងមានការយោគយល់ណាមួយ កុំអោយគាត់ជាប់ឃុំអី ។ ទឹកចិត្តពីអ្នកសារព័ត៌មានដូចគ្នា » ៕ ឮ
សូមទស្សនាវិដេអូខាងក្រោម៖





ប្រភព៖ បង ម៉េង អ្នកសារព័ត៌មាន