ប្រពន្ធលោក សុវណ្ណរិទ្ធី ប្រាប់ទៅប្តីថា " អូននិងកូនរឹងមាំទេ​ សូមបងថែរក្សាខ្លួនផង " ដែលជាសារមួយបង្កត់អារម្មណ៍ឈឺចាប់យ៉ាងខ្លាំង (មានវិដេអូ)
-

(ភ្នំពេញ)៖ កម្លាំងនគរបាលផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចឃាត់ខ្លួនលោក សុវណ្ណ រិទ្ធី អគ្គនាយកព័ត៌មាន TVFB នៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ហើយនៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Meas Socheata ដែលជាប្រពន្ធរបស់លោក សុវណ្ណរិទ្ធី ផ្ទាល់បានធ្វើការផុសយ៉ាងដូច្នេះថា « អូននិងកូនរឹងមាំទេ​ សូមបងថែរក្សាខ្លួនផង​ អូនជឿជាក់ថាថ្នាក់ដឹកនាំលោកតែមេត្តាប្រោសប្រណីចំពោះកូនចៅជានិច្ច​ ??????អូននិងកូនៗយើងនិងរង់ចាំបងត្រលប់មកផ្ទះវិញ?Sovann Rithy » ៕ 

សូមទស្សនាវិដេអូខាងក្រោម៖