ប្រភពច្បាស់ការពីអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានអោយដឹងថា មានមន្ត្រីធំម្នាក់កំពុងរត់ការខ្វែងដៃខ្វែងជេីងដេីម្បីជួយអន្តរាគមន៍ កុំអោយនគរបាលខណ្ឌ ពោធិ៍សែនជ័យ បញ្ជូន លោក អ៊ូ ប៊ុនធី ទៅ តុលាការ ព្រោះគេយល់ថាទង្វើចាប់ស្រីមានផ្ទៃពោះចងប៉ុនណឹងគ្រាន់តែជារឿងកំប៉ិកកំប៉ុក បង់តែលុយរួចខ្លួនហេីយ ។ ម្យ៉ាងទៀតគេថាខាងស្រីរងគ្រោះក៏មិនណយដែរ ។

ប្រភពបានអោយដឹងទៀតថា ស្រីរងគ្រោះបានយល់ព្រមទទួលយកសំណងចំនួន ៣០០០ ដុល្លារ អាមេរិក ចំណែកលោក អ៊ូ ប៊ុនធី ក៏យល់ព្រមសងដែរ ។ និយាយរួមភាគីទាំងពីរបានព្រមព្រៀងគ្នាអស់ហេីយ ខាងស្រីរងគ្រោះយល់ព្រមដកពាក្យបណ្ដឹង ចំណែក ខាង លោក អ៊ូ ប៊ុនធី យល់ព្រមបង់លុយ តាមសំណូមពរ ។ ពេលនេះនៅរង់ចាំការសម្រេចចុងក្រោយពីខាងតុលាការតែប៉ុណ្ណោះ ។

ហាស់ ហា មែនហើយ បញ្ចប់បានបញ្ចប់ទៅ វ៉ៃបង់លុយ ៗ កេីតឡេីងជាញឹកញាប់នៅក្នុងសង្គមអ្នកមានលុយ មានបុណ្យស័ក្តិទៅហេីយ ។ ម្យ៉ាងទៀតជនរងគ្រោះកំពុងតែក្រផង បានលុយ ៣០០០ ដុល្លារ ក្នុងសម័យកូវីដ ១៩ ក៏អាចយកទៅធ្វេីដេីមទន់រកស៉ីបានដែរ ។

ជាក់ស្តែងលោក ផែង វណ្ណៈ បានបង្ហោះសារបន្ថែមទៀតថា "មិនចប់ទេបាទ ! នគរបាលខណ្ឌពោធិ៍សែនជ័យ សម្រេចបញ្ជូន លោក អ៊ូ ប៊ុនធី ដែលពាក់ព័ន្ធនឹងចាប់ស្រីមានផ្ទៃពោះចងដៃក្នុងជំលោះពាក្យសំដីនៅ ភូមិ ព្រៃទា សង្កាត់ចោមចៅ៣កាលពីថ្ងៃទី ៥ ខែ មេសា ទៅតុលាការចាត់ការបន្តតាមច្បាប់ "។



ប្រភព៖ Pheng Vannak News