ចិត្តល្អខ្លាំងណាស់...ឃើញបុគ្គលិកជួបនូវការលំបាក ម្ចាស់ភោជនីយដ្ឋាន​រំដួល​តាកែវ និង VIP Club សម្រេចចែកស្បៀងដល់បុគ្គលិក ដើម្បីជួយសម្រាលទុក្ខលំបាករបស់ពួកគាត់នៅពេលនេះ...
-

អំឡុងពេលដែលបងប្អូន ក៏ដូចជាបុគ្គលិកជួបនូវការលំបាក  ម្ចាស់​ភោជនីយដ្ឋាន​រំដួល​តាកែវ និង VIP Club សម្រេច​ចែកស្បៀង​ជួយ​ដោះ​ទុក្ខលំបាក របស់បុគ្គលិក ជាង១០០នាក់ ដើម្បីបានស្បៀងទុកសម្រាប់ពិសារនៅពេលនេះ។

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Cheak Lucky គាត់បានធ្វើការបង្ហោះសារថា "ជំនាន់វីរុសកូរូណា សូមបងប្អូនទាំងអស់ជាបុគ្គលិកដែលខ្វះខាតជាបងជាប្អូនត្រូវបានសំរាកបណ្តោះអាសន្ន១រយះ សូមមកទទួលយកនៅគ្រឿងឧបភោគបរិភោគតិចតួចមួយចំនួន ដោយក្តីនឹករលឹក ។ ក្នុង១នាក់ទទួលបាន អង្ករ១បាវ ត្រីខ១យួរ នៅព្រឹកថ្ងៃទី ៦ខែ៤ឆ្នាំ២០២០ ខាងមុខនេះ ជាកំណត់ សូមមេត្តារួសរាន់ ប្រាប់តគ្នាផងបងប្អូន។

បញ្ចាក់សូមពាក់ម៉ាសមកទទួល ដាច់ខាត ទទួលជាសម្ភារះសុទ្ធ រយះពេលត្រឹមតែ១ថ្ងៃពីម៉ោង៨ព្រឹកដល់ម៉ោងដល់ម៉ោង ១១ព្រឹក"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានសម្តែងការត្រេកអរ និងថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ល្អ ប្រពៃ របស់ម្ចាស់ហាង ដែលដឹកពីសុខទុក្ខបុគ្គលិក ដែលនៅក្នុងពេលនេះគាត់ពិតត្រូវការជំនួយខ្លាំងណាស់ ៕

ប្រភព៖ Cheak Lucky