(ភ្នំពេញ)៖ កម្លាំងនគរបាលផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចឃាត់ខ្លួនលោក សុវណ្ណ រិទ្ធី អគ្គនាយកព័ត៌មាន TVFB នៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ហើយនៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

ដោយឡែកបើយោងទៅតាមគណនីហ្វេសប៊ុករបស់ប្រពន្ធលោក សុវណ្ណរិទ្ធី ផ្ទាល់បានធ្វើការផុសនៅមុននេះបន្តិចយ៉ាងដូច្នេះថា « បងជាមេគ្រួសារទាំងមូល មិនថាប្អូនៗ ក្មួយ ៗ កូនៗ និងក្រុមករងាជិត30នាក់ បងជាអ្នកមើលថែផ្គត់ផ្គុងថែរក្យា ចុះបើគ្មានបង តើពួកគាត់និងទៅជាយ៉ាងណា??អូនអាចនិយាយពាក្យថារឹងមាំបាន តែសំរាប់ទឹកភ្នែកអូនគឺអូនឃាត់មិនបាន??អោយតែអូនដឹងខ្លួនម្ដងៗ គឺអូនគីតដល់បងគ្រប់ពេល ជាពិសេសគឺកូនកាតែងតែសួររកប៉ាតើអោយអូនឆ្លើយយ៉ាងណាសំរាប់គាត់ កូនតូចនៅក្នុងពោះក៍ជិតសំរាលគឺអូនត្រូវកាបងមកមើលថែព្រោះមានតែបងម្នាក់គត់ដែលដឹងថាអូនជាមនុស្ស ដែលមានសុខភាពមិនសូវល្អ និងត្រូវការបងតែម្នាក់ដើម្បីមើលថែ ??????? Sovann Rithy » ។

គួរបញ្ចាក់ផងដែរថា មូលហេតុឃាត់ខ្លួនលោក សុវណ្ណរិទ្ធី នេះគឺដោយសារតែស្ថាប័នព័ត៌មានរបស់លោក បានផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម៕ សូមទស្សនាវិដេអូខាងក្រោម៖







