នៅសុខៗនាយ ក្រឹម ចេញមកប្រលះ លោក​ សុវណ្ណរិទ្ធី ទាំងដែល សុវណ្ណរិទ្ធី កំពុងចាប់ខ្លួន ហើយគ្រួសារកំពុងកើតទុក្ខយ៉ាងខ្លាំង ....
ស៊ីហៀង
-

ហ្វេសប៊ុក ៖ ប្រិយមិត្តជាទីមេត្រីបងប្អូនច្បាស់ជាបានជ្រាបហើយថានៅកាលពីម្សិលមិញនេះលោក សុវណ្ណរិទ្ធី ចាងហ្វាង មជ្ឈមណ្ឌលព័ត៌មាន TVFB ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួននិងបញ្ជូនទៅតុលាកា ក្នុងមូលហេតុ ដោយសារតែស្ថាប័នព័ត៌មានមួយនេះ បានផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

​យ៉ាងណាមិញបន្ទាប់ពីឃើញលោក សុវណ្ណរិទ្ធី ត្រូវចាប់ខ្លួនហើយ ស្រាប់តែនាយក្រឹម ដែលមានគណនីហ្វេសប៊ុក ឈ្មោះថា អ៊ូ ប៊ុណ្ណារ៉ាត់ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា ៖ ខ្ញុំយល់ណាស់ពីសណ្ដានឈាម( ឆ្កែចចក )

ឆ្កែចចកទោះវារត់មកបន្លំនៅក្នុងហ្វូងឆ្កែស្រុកក៏ដោយ ក៏មនុស្សគ្រប់រូបទាំងអស់ស្គាល់ថាវាជាឆ្កែចចកដែរ។ លេីពិភពលោក ការបញ្ចេញមតិត្រូវមាន ព្រំដែន។ អ្នកសារពត៍មានគ្មានវិជ្ជាជីវៈ ផ្សាយបំពុល សង្គមគ្រប់រូបភាពដេីម្បីប្រយោជន៍ក្រុមប្រឆាំង!»៕