នៅថ្ងៃទី០៩នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងថ្មីជំងឺកូវីដ១៩ ចំនួន០១នាក់ និង ករណីលាប់ជំងឺកូវីដ១៩ ឡើងវិញ ចំនួន០១នាក់ ខណៈអ្នកជំងឺកូវីដ១៩ ចំនួន០៦នាក់ថ្មីទៀតបានជាសះស្បើយ ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់៦៨នាក់

នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មានមួយដោយបានបញ្ជាក់ថា បានរកឃើញករណីករណីឆ្លងថ្មីជំងឺកូវីដ១៩ ចំនួន០១នាក់ គឺស្រ្តីជនជាតិចិន អាយុ៣០ឆ្នាំ ជាភ្ញៀវទេសចរ និងចង់រកស៊ីបើកហាងនៅកម្ពុជា ស្នាក់នៅបណ្ដោះអាសន្ននៅរាជធានីភ្នំពេញ ជាករណីប៉ះពាល់ផ្ទាល់ជាមួយសង្សារ ( បុរសជនជាតិចិន មានវីរុសកូវីដ១៩ រកឃើញនៅប្រទេសចិន និង ករណីលាប់ជំងឺកូវីដ១៩ ឡើងវិញ ចំនួន០១នាក់ គឺបុរសខ្មែរ អាយុ៤០ឆ្នាំ រស់នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ក្រសួងសុខាភិបាល បញ្ជាក់ទៀតថា ក្នុងថ្ងៃនេះដែរ មានអ្នកជំងឺកូវីដ១៩ ចំនួន០៦នាក់ថ្មីទៀតបានជាសះស្បើយ ក្នុងនោះមាន ៖ ១. ស្ត្រីជនជាតិបាអង់គ្លេស អាយុ៧៩ឆ្នាំ ជាអ្នកដំណើរតាមនាវា Wiking Cruise Journey ដែលសំចតនៅខេត្តកំពង់ចាម , ២. បុរសជនជាតិបារាំង អាយុ ៦២ឆ្នាំ ដែលបានសម្រាកព្យាបាលនៅខេត្តព្រះសីហនុ , ៣. បុរសជនជាតិបារាំង អាយុ ៦៣ឆ្នាំ ដែលបានសម្រាកព្យាបាលនៅខេត្តព្រះសីហនុ , ៤. ស្ត្រីជនជាតិបារាំង អាយុ៦៣ឆ្នាំ ដែលបានសម្រាកព្យាបាលនៅខេត្តព្រះសីហនុ , ៥. ស្ត្រីជនជាតិបារាំង អាយុ៥៩ឆ្នាំ ដែលបានសម្រាកព្យាបាលនៅខេត្តព្រះសីហនុ និង ៦. ស្ត្រីជនជាតិបារាំង អាយុ៦៧ឆ្នាំ ដែលបានសម្រាកព្យាបាលនៅខេត្តព្រះសីហនុ ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់៦៨នាក់ និង អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៥០នាក់ នៃអ្នកឆ្លងសរុប១១៨នាក់ ។
ព័ត៌មានលម្អិតសូមអានសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ៕
#មន្ទីរព័ត៌មានខេត្តសៀមរាប

