លាង សុផាឡែន៖ សូមថ្នាក់ដឹកនាំ លើកលេងទោសអោយគាត់ ឬ ទុកពេលឲ្យគាត់បាន កែប្រែនៅ កំហុសឆ្គងផង...
-

ភ្នំពេញ៖​ កាលពីថ្ងៃម្សិលមិញនេះ លោក សុវណ្ណ រិទ្ធី ចាងហ្វាង មជ្ឈមណ្ឌលព័ត៌មាន TVFB ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួននិងបញ្ជូនទៅតុលាការ ដោយសារតែស្ថាប័នព័ត៌មានមួយនេះ បានផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

ទន្ទឹមនឹងនេះ តារាចម្រៀងកញ្ញា លាង សុផាឡែន ក៏បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា "អាណិត ក្មួយណាស់ Hmmmmmm

ដោយក្តីគោរពក្មួយសង្ឃឹមថាសម្តេចពុក នឹងថ្នាក់ដឹកនាំ សូមអាណិតអាសូរ នឹងយោគយល់ ហើយទុកពេលអោយលោក Sovann Rithy កែប្រែនៅ កំហុសឆ្គង ដែលបានធ្វើខុសដោយអចេតនា សុំក្តីសណ្តោសប្រណីផង ប្រពន្ធពោះធំ ហើយកូននៅតូចទៀត យ៉ាងហោចណាស់គាត់ក៏បានធ្វើសប្បុរសធម៍ច្រើន ជួយដល់សង្គម សូមសម្តេចពុក Samdech Hun Sen, Cambodian Prime Minister លើកលេងទោសអោយគាត់ផង មានតែសម្តេចពុកទេ"។

ប្រភព៖ Leang Sophalen