ត្រឹមត្រូវណាស់...លោក rith omega ថា បងប្រុស សុវណ្ណ រិទ្ធី គាត់បានធ្វើល្អច្រើនណាស់ ដូចនេះ សូមចិត្តអ្នកទាំងអស់គ្នាកុំជាន់គាត់អី ខណៈពេលដែលគាត់កំពុងតែមានទុក្ខ​ ព្រោះថា មនុស្សមានពេលភ្លាត់ស្នៀតដូចតែគ្នាទេ ...
-

នៅព្រឹកនេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ឲ្យដឹងថា លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ បានសម្រេចចោទប្រកាន់លោក សុវណ្ណ រិទ្ធី ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ហើយបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរចាត់ការបន្តតាមនិតិវិធី។ 

លោក ឃុន ធា រិទ្ធិ ដែលពុកម៉ែបងប្អូន ទាំងអស់បានរៀបរាប់ថា  "បង​ “ សុវណ្ណ​ រិទ្ធី​“ កន្លងមកគឺបានធ្វេីរឿងច្រេីនណាស់ដែលល្អចំពោះសង្គម​ នឹងជួយសង្គម​ ជួយអ្នកដែលពិបាក​ វាយបំបែកព័ត៍មាន​ នឹងភាពអយុត្តិធម៍ក្នុងសង្គម​

លះបង់ពេលវេលាខ្លួន​ សំរាប់សង្គម​ នឹងព័ត៍មានដល់យេីងទាំងអស់គ្នា​ មិនថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍​ គ្រោះអគ្គីភ័យ​ នឹង​ បកអាក្ រាតជនល្មេីស។ តែដោយសារកំហុសមួយពេល​ បែរជាក្លាយជាបែបនេះ។ តែយ៉ាងណា​ខ្ញុំសុំផ្តល់ជាកំលាំងចិត្ត​ដល់បង​ នឹងគ្រួសារ​ TVFB នឹងសូមអ្នកទាំងអស់គ្នាកុំជាន់គាត់អី​ មនុស្សមានពេលភ្លាត់ស្នៀតដែល។ តែកន្លងមកគាត់ពិតក៏បានសាងស្នាដៃ​ នឹង TVFB បានយ៉ាងល្អ...."។

ប្រភព៖ Rith Khun