សូមជួយគាត់ផង...ប្អូនៗនៅក្នុងសមាគម​ស្នាមញញឹមថ្មីក្ដីសង្ឃឹមរបស់កុមារ​ ក្មេងមានចំនួន៤២នាក់​ កំពង់ខ្វះខាតស្បៀងខ្លាំងណាស់...
-

កាលពីថ្ងៃម្សិលមិញនេះ នៅក្នុងគណនីហ្វេសប៊ុករបស់លោក ស្រេន វុធថា ដែលជាតារាសម្តែង និងជាបុគ្គលម្នាក់ ដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងការជួយដល់ជនទីទាល់ក្រ កំពុងតែជួបនូវការលំបាក ពិសេសគឺនៅក្នុងពេលនេះ លោកបានបង្ហោះរូបភាពរបស់ប្អូន នៅក្នុងសមាគម​ស្នាញញឹមថ្មីក្ដីសង្ឃឹមកុម៉ា​ ក្មេងមានចំនួន42នាក់​ កំពង់ខ្វះខាតស្បៀងហូបចុក។ 

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកបានរៀបរាប់ថា "សមាគម​ស្នាញញឹមថ្មីក្ដីសង្ឃឹមកុម៉ា​ ក្មេងមានចំនួន42នាក់​ កំពង់ខ្វះខាតស្បៀង​ សូមបងប្អូនជួយដល់ពួកគាត់ផង សមាគម​នេះនៅ​ ផ្លូវជាតិលេខពីរ​ ភូមិ​ក្រសាំង​ ស្រុកកណ្ដាស្ទឹង​ 081606868"។

អាស្រ័យហេតុនេះ សូមបងប្អូន និងមហាជន ទាំងអស់ ដែលមានធនធាន សូមជួយដល់ប្អូនៗ​ ដែលកំពុងតែជួបទុក្ខលំបាក មិនមានស្បៀងហូបចុក ក្នុងពេលនេះ៕

ប្រភព៖ ស្រេន វុធថា