កម្មករ កម្មការិនី ដែលមិនព្រមអនុវត្តន៍តាមអនុក្រិត្យរបស់រាជរដ្ឋាភិបាល ស្តីពីការមិនឲ្យឈប់ក្នុងរដូវចូលឆ្នាំខ្មែរឆ្នាំនេះ ហើយនៅតែចចែសរឹងរូស សុំច្បាប់ឈប់សម្រាកទៅលេងស្រុកពេលថ្ងៃបុណ្យចូលឆ្នាំ ។នៅពេលអ្នកទាំងនោះត្រឡប់មកពីស្រុកកំណើតវិញ អាចនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេ តាមវិធានចត្តាឡីស័កសុខាភិបាលចំនួន ១៤ថ្ងៃ ហើយមិនផ្តល់ប្រាក់ឈ្នួលឲ្យនោះឡើយ វិធានការនេះគឺធ្វើដើម្បីការពារកុំឱ្យចម្លងជំងឺកូវីដ១៩ទៅកម្មករ កម្មការិនីដទៃទៀត។
.jpg?1586429698)
កម្មករកម្មការនីទាំងឡាយ សូមកុំអាក់អន់សំពន់ចិត្តអី ព្រោះរាជរដ្ឋាភិបាលធ្វើនេះគឺដើម្បីសេចក្តីសុខរបស់អ្នករាល់គ្នាទេ ។
បើនៅពេលដែលអ្នកឆ្លងជម្ងឺ កូវីដ១៩ តើនរណាជាអ្នកទទួលខុសត្រូចំពោះអ្នកទាំងអស់គ្នា?
រាជរដ្ឋាភិបាលខំទប់ស្កាត់ទម្រាំបានមានលំនឹងប៉ុណ្ណេះគឺចំណាយអស់ប្រាក់រាប់លានដុល្លាហើយ គឺដើម្បីប្រជាពលរដ្ឋ ។ ដូច្នេះសូមអ្នកទាំងអស់គ្នាត្រូវតែខំជួយខ្លួនឯងផង សូមគិតឲ្យវែង កុំយកការសប្បាយពេលខ្លី នាំទុក្ខពេលវែង ។
«កុំចាំពេលឃើញក្តាមឈូសទើបស្រក់ទឹកភ្នែក»៕
ប្រភព៖ មិត្តអ្នកនិពន្ធ ខ្មែរ
.jpg?1586429715)
.jpg?1586429715)
.jpg?1586429715)