កកស្ទះ​ចរាចរណ៍​ខ្លាំងណាស់! ប្រជាជនជាច្រើននាក់ កំពុងតែសម្រុកចេញទៅតាមបណ្តាខេត្ត អោយបានមុនពេលម៉ោង១២យប់រំលងអាធ្រាត្រ​នេះ...
សីហា
-

តាមច្រកចេញតាមបណ្តាខេត្ត កំពុងមានការកកស្ទះ​ចរាចរណ៍​ដោយមានបងប្អូនប្រជាពលរដ្ឋជាច្រេីនកំពុងសំរុកចេញទៅស្រុកកំណេីតរបស់ខ្លួន​ អោយបានមុនពេលកំណត់បិទត្រេឹមម៉ោង១២យប់រំលងអាធ្រាត្រ​នេះទៅ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ បានចេញបទបញ្ជា ស្ដីពី ការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ចាប់ពីថ្ងៃទី៩ មេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ខាងមុខ ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ។

យោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ចេញផ្សាយនារសៀលថ្ងៃទី ៩ មេសា នេះ ថា ក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងកាលៈទេសៈ ពិសេសនាបច្ចុប្បន្នមិនឲ្យជំងឺនេះរាលដាលឈានចេញពីដំណាក់កាល នៃការឆ្លងដោយសារការនាំចូល ពីប្រភពខាងក្រៅទៅដល់ដំណាក់កាលនៃការឆ្លងរាលដាលរវាងប្រជាជនក្នុងសហគមន៍ នៅក្នុងប្រទេស រាជរដ្ឋាភិបាលដាក់ចេញ នូវបទបញ្ជា ដូចខាងក្រោម ៖

ទី១-ហាមឃាត់ការធ្វើដំណើរនៅផ្ទៃក្នុងប្រទេស រួមមាន ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល រាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃក្នុងរាជធានីភ្នំពេញ នោះទេ) ការធ្វើ ដំណើរឆ្លងកាត់ពីស្រុកមួយ ទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ ទៀត។

បទបញ្ជានេះមានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោង២៤ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង២៤ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។ គ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរដែលមាន សម្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តបទបញ្ជានេះឲ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់!

សូមអានខ្លឹមសារទាំងស្រុងរបស់រាជរដ្ឋាភិបាលដែលមានភ្ជាប់ជូនខាងក្រោមនេះ ៖