ពិតជាមានៈ រឹងរួសណាស់ ហាមមិនស្តាប់...ប្រជាជនសម្រុកចេញពីទីក្រុង ទៅស្រុកកំណើត ទាំងយប់ ហាមយ៉ាងណាក៏មិនស្តាប់...
-

កាលពីយប់មិញនេះ មានបងប្អូនជាច្រើន បានសំរុកចាកចេញពីទីក្រុង ទៅកាន់ស្រុកកំណើត ឲ្យបានមុនពេលកំណត់បិទត្រឹមម៉ោង១២ យប់រំលងអាធ្រាត្រ ដើម្បីទៅជួបជុំគ្រួសារ ។ ការសំរុកចាកចេញនេះ បង្កឲ្យស្ទះចរាចរណ៍ លុះដល់ម៉ោង១២យប់រំលងអាធ្រាត្រ សមត្ថកិច្ចបានបិទមិនឲ្យចេញ តទៀត ទើបធ្វើឲ្យបងប្អូនមួយចំនួនក៏បានត្រឡប់មកវិញ។

កាលពីថ្ងៃទី០៩ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជា ស្ដីពី ការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ចាប់ពីថ្ងៃទី៩ មេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ខាងមុខ ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kong Sothea បានបង្ហោះសារថា "ពិតជាមានៈរឹងរូសណាស់ ហាមណាស់ ផ្គើនណាស់។ ហាមចេញទៅស្រុកកំណើតម៉ោង១២យប់ ថ្ងៃទី០៩ មេសា អញ្ចឹងត្រូវសម្រុកចេញអោយហើយ មុនម៉ោង១២យប់ ប្រសិនមកវិញរោងចក្រអត់បើកទេ កុំមកបន្ទោសថ្នាក់ដឹកនាំ។ សូមបងប្អូនទាំងអស់ចូលរួមទប់ស្កាត់ ជំងឺ Covid-19 ជាមួយរដ្ឋាភិបាល ។ ប្រទេសចិនផ្ទុះជំងឺកូវីតខ្លាំង អំឡុងពេលចូលឆ្នាំចិននេះឯង"។

ប្រភព ៖ Kong Sothea