តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ដែលពុកម៉ែបានស្គាល់ តាមរយៈបទចម្រៀងជាច្រើនបទ ហើយនៅពេលនេះអ្នកនាង បានបង្ហាញមិនយល់ពីចិត្ត របស់បងប្អូន ខណៈពេលដែលវីរុសកូវីដ១៩ កំពុងតែមានវត្តមាននៅប្រទេសកម្ពុជាយើង ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង ខាត់ សុឃីម បានបង្ហោះសារថា "រំលងចូលថ្ងៃថ្មីហេីយ នៅតែដេកមិនលក់ ព្រោះនៅតែគិតមិនយល់ពីជម្រៅចិត្តបងប្អូនជនរួមជាតិខ្ញុំ! ហេីយក៏ហួសចិត្តមិនដឹងថា ហេតុអ្វីក៏ចចេសរឹងរួសយ៉ាងនេះ? បេីបែបនេះ តេីអោយជាតិរំពឹងអី? ម្នាក់ៗសុទ្ធតែចេញមុខក្លាហានទះទ្រូងថាស្រឡញ់ជាតិ ចង់ឃេីញសង្គមល្អ រីកចម្រេីន គ្រាន់តែរឿងប៉ុណ្ណឹងធ្វេីមិនបាន"។

ទន្ទឹមនឹងនេះ អ្នកនាង ក៏មានបងប្អូនជាច្រើន បានចេញមកខមិនថា "គិតមិនដល់បង។ ខ្ញុំមិនចង់និយាយពាក្យនេះទេ តែមកពីពួកគាត់មួយចំនួនល្ងង់។ ញុំក៏មិនយល់ដែរបង គេហាមណាស់គឺផ្គេីនណាស់ សុំតែម្យ៉ាងគឺកុំយកជំងឺទៅអោយគាត់ចាស់ៗទៅបានហេីយ"។









ប្រភព៖ ខាត់ សុឃីម