មិនយល់ ពីចិត្តបងប្អូនសោះ...ពេលគេអោយសុីពងមាន់ ម្នាក់ៗខ្លាចស្លា ប់ទៅទិញសុី ដល់ពេលគេអោយផ្អាកសិន ចាំស្ងប់ស្ងាត់ចាំគេសង អត់ព្រមស្តាប់
-

ដូចដែលបងប្អូនបានជ្រាបហើយថា កាលពីយប់មិញនេះ មានបងប្អូនជាច្រើន បានសំរុកចាកចេញពីទីក្រុង ទៅកាន់ស្រុកកំណើត ឲ្យបានមុនពេលកំណត់បិទត្រឹមម៉ោង១២ យប់រំលងអាធ្រាត្រ ដើម្បីទៅជួបជុំគ្រួសារ ។ ការសំរុកចាកចេញនេះ បង្កឲ្យស្ទះចរាចរណ៍ លុះដល់ម៉ោង១២យប់រំលងអាធ្រាត្រ សមត្ថកិច្ចបានបិទមិនឲ្យចេញ តទៀត ទើបធ្វើឲ្យបងប្អូនមួយចំនួនក៏បានត្រឡប់មកវិញ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយបានបង្ហោះសារថា "គេអោយសុីពងមាន់ ខ្លាចងា ប់ទៅទិញសុី! គេអោយផ្អាកសិនចាំស្ងប់ស្ងាត់ចាំគេសង អត់ព្រមស្តាប់!

ដឹងហេីយថាមួយឆ្នាំអាចទៅផ្ទះពីរឬបីដងជួបជុំបងប្អូនវាពិបាកធ្វេីចិត្តណាស់ដែរមិនបានទៅ!​ តែបេីទៅហេីយឆ្លងងា ប់ទាំងអស់គ្នាទៅគិចមិច? អត់ឆ្នាំនឹងនៅឆ្នាំក្រោយៗទៀត ចុះបេីងា ប់ឆ្នាំនឹងបាត់គិចមិច? ម្ចាស់បន្ទប់​​ សុំបទមិនយល់ទេ​​ មួយមក"។

ប្រភព៖ Say Piseth