ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បិទការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត រហូតដល់ពីស្រុកមួយ ទៅស្រុកមួយ ដោយចាប់អនុវត្តពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
យ៉ាងណាមិញបន្ទាប់ពីបានឃើញសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជារួចបានធ្វើឲ្យបងប្អូននៅក្នុងទីក្រុងជាច្រើនបាននាំគ្នាធ្វើការសម្រុកចេញពីទីក្រុងភ្នំពេញទៅតាមបណ្តាខេត្តនាៗយ៉ាងច្រើនកុះករនៅកាលពីយប់ម្សិលមិញនេះ ។

ជាមួយគ្នានេះដែរបន្ទាប់ពីបានឃើញសកម្មភាពរបស់បងប្អូនប្រជាជនមិនស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាលដូច្នេះ ស្រាប់តែមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Long Sokiry បានធ្វើការបង្ហោះជាសាធារណៈនៅលើបណ្តាញរបស់ខ្លួនយ៉ាងដូច្នេះថា ៖ « ត្រៀមចិត្ត ត្រៀមកាយ ត្រៀមគ្រែដាក់អ្នកជំងឺត្រៀមថង់ប្លាស្ទិច ត្រៀមដី១ហិកតា ត្រៀមទទួលយកអ្វីដែលអ្នកបានធ្វេី។ អ្នកចេញទៅហេីយមានរោគសញ្ញាបេីលេីសលុបពេកទុកឱ្យស្លាប់ចុះមិនបាច់ព្យាបាលទេ ព្រោះអាមេរិច អ៊ីតាលី បារាំង ចិន ក៏ទុកចោលឱ្យស្លាប់ដូចគ្នាដែរព្រោះមេីលមិនឈ្នះទេ ណាមួយគ្រូពេទ្យក៏ជាមនុស្សដែរ មិនមែនទេវតាទេដូច្នេះហេីយបណ្តោយគាត់ទៅ។ ហាមបន្ទោសរដ្ឋាភិបាល ហាមបន្ទោសពេទ្យ សន្យាគ្នាឱ្យហេីយ » ៕ សូមទស្សនាវិដេអូខាងក្រោម៖




