សម្ដេចតេជោ ហ៊ុន សែន ប្រឹងលេីកដៃសំពះអង្វរកប្រជាពលរដ្ឋកុំអោយចេញដេីរឆ្វេចឆ្វាចក្នុងអំឡុងចូលឆ្នាំនេះ ព្រោះសម្ដេចតេជោ មិនចង់ឃេីញកម្ពុជា ជួបសោកនាដកម្មដូចប្រទេសនានានៅលេីពិភពលោក ។

ថ្វីត្បិតតែប្រទេសយេីងមានឆ្លងតិចហេីយព្យាបាលជាបានច្រេីនមែន តែយេីងមិនត្រូវភ្លេចខ្លួនទេ មេរោគ កូវីដ ១៩ ជា សត្រូវបិទមុខ គ្មានស្រមោល គ្មានក្លិន តែគ្រោះថ្នាក់ វាអាចបង្ករគ្រោះមហន្តរាយតែក្នុងមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ ។ ភាពមានៈរឹងរូសរបស់ពលរដ្ឋ អ៉ឺរ៉ុប និង អាមេរិក មេីលស្រាលសភាពការណ៍ ពេលនេះលទ្ធផលចេញមកហេីយ មួយថ្ងៃៗឆ្លងរាប់ម៉ឺន និងស្លាប់រាប់ពាន់ ។
ដេីម្បីជៀសផុតពីសោកនាដកម្មខាងលេីយេីងរួមគ្នាជាមួយរាជរដ្ឋាភិបាល ដេីម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ទាំងអស់គ្នា ។ បេីល្ងង់មិនដឹងអីត្រូវស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និង អាជ្ញាធរ កុំមានៈទាំងទទឹងទិស ។
មានវិដេអូ៖