ឯកឧត្តមពេជ្រ ស្រស់ សូមអំពាវនាវដល់បងប្អូនជនរួមជាតិ មេត្តាគោរព តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាក្នុងការទប់ស្កាត់មេរោគ COVID-19 នៅកម្ពុជា
ឯកឧត្តម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបង្ហោះសារសូមអង្វរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មេត្តា គោរព តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាក្នុងការទប់ស្កាត់មេរោគ COVID-19 ខណៈពេលដែលជំងឺមួយនេះ កំពុងតែ មាននៅប្រទេសកម្ពុជា ហើយក៏មានចំនួនអ្នកឆ្លង ជាបន្តបន្ទាប់ បើទោះបីជាមានការព្យាបាលជាសះស្បើយក៏ពិតមែន។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកបានបង្ហោះសារថា "ខ្ញុំសូមបងប្អូនកម្មករ មេត្តាគោរព តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាក្នុងការទប់ស្កាត់មេរោគ COVID-19 នៅកម្ពុជា ហើយក៏ ថែរក្សាជីវិតបងប្អូនផងដែរ??"។

យ៉ាងណាមិញ ក៏មានបងប្អូនមួយចំនួនបានសម្រេចចិត្តចាកចេញពីទីក្រុងភ្នំពេញ ដើម្បីទៅស្រុកកំណើត ហើយដោយសារតែចង់ជួបជុំគ្រួសារ ទោះមានអ្វីមកហាមឃាត់ក៏មិនអាចទប់ជាប់បានដែរ។






ប្រភព៖ ពេជ្រ ស្រស់
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។