កញ្ញា មាន សូនីតា លើកដៃសំពះ ដល់ពុកម៉ែ បងប្អូន​ទាំងអស់ សុំផ្អាកការធ្វើដំណើរទៅស្រុកកំណើតបន្តទៀតទៅ ដើម្បី...
-

ភ្នំពេញ៖ តារាសម្តែងដ៏ល្បីឈ្មោះកញ្ញា មាន សូនីតា បានធ្វើការអំពាវនាវដល់ ពុកម៉ែបងប្អូនទាំងអស់ សូមបញ្ឈប់ការធ្វើដំណើរ ចាកចេញពីទីក្រុង ទៅតាមបណ្តាខេត្តទៀតទៅ ដើម្បីសុខសុវត្ថិភាពរបស់បងប្អូនទាំងអស់គ្នា។

កញ្ញា មាន សូនីតា បានលើកឡើងថា "សូមលើកដៃសំពះគោរពដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសបងៗកម្មករកម្មកានីរោងចក្រទាំងអស់ បើអាចសុំផ្អាកការធ្វើដំណើរទៅស្រុកកំណើតនេះទៅ ខ្ញុំដឹងថាអ្នកទាំងអស់គ្នាចង់ជួបជុំ ក្រុមគ្រួសារ ពុកម៉ែ បងប្អូន សាច់ញាតិ ក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិ តែមិនបានជួបឆ្នាំនេះមិនមានន័យថាមិនបានជួបរហូតនោះទេ។ អាចថាជួបលើកនេះសំណាងមិនល្អអាចជានាំគ្រោះទុក្ខសោកឬក៏អាចជាជំងឺទៅដល់ពួកគាត់វិញទេ... ? ចុងក្រោយសូមបងប្អូនទាំងអស់ពិចារណាឡើងវិញ ហើយគោរពតាមគោលការណ៍រាជរដ្ឋាភិបាលវិញទៅ ?"។

យ៉ាងណាមិញសង្ឃឹមថាបងប្អូន ទាំងអស់គ្នានិងយល់ចំពោះស្ថានការណ៍ដ៏លំបាកមួយនេះផង ព្រោះថាពេលនេះ កម្ពុជាយើងកំពុងតែជួបនូវបញ្ហា ជំងឺកូវីដ១៩នេះ ។

ប្រភព៖ មាន សូនីតា