ឯកឧត្តមវិល្លាម បង្ហាញការសោកស្តាយ ចំពោះពលរដ្ឋមួយចំនួន ដែលគាត់នៅតែរឹងទទឹង សម្រុកចាកចេញពីទីក្រុងទាំងយប់
-

កាលពីយប់មិញនេះ ឯកឧត្តមវិល្លាម ប្រធានគណបក្សខ្មែរក្រោក បានបង្ហាញពីការសោកស្តាយចំពោះពុកម៉ែបងប្អូនខ្មែរយើង ដែលគាត់មានចិត្តរឹងទទឹង មិនព្រមគោរពតាមច្បាប់ និងមិនព្រមចូលរួមទប់ស្កាប់វីរុសកូវីដ១៩ ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោកបានរៀបរាប់ថា "ពេលនេះម៉ោង១២ ហេីយ ខណៈដែលវិធានការរបស់រដ្ឋបានចាប់ផ្ដេីម តែខ្ញុំសោកស្ដាយណាស់ចំពោះពលរដ្ឋដ៏រឹងទទឹងរបស់យេីងមួយចំនួនបានសម្រុកចេញអស់ខ្លះទៅហេីយ ដោយពួកគាត់មិនដឹងថាមនុស្សជាច្រេីនបានខិតខំដេីម្បីគាត់ តែគាត់គ្រាន់តែបោះបង់ការជួបជុំក្នុងពិធីបុណ្យចូលឆ្នាំគាត់ធ្វេីមិនបាន ។

ពិតណាស់មួយរយៈនេះទាំទាំងយប់ទាំងថ្ងៃ ខ្ញុំនៅលេីដងផ្លូវទៅគ្រប់ខេត្តក្រុង ដេីម្បីចែកសម្ភារៈការពារជំងឺ ដល់ប្រជាពលរដ្ឋ ដេីម្បីចូលរួមចំណែកការពារជំងឺ ព្រោះមិនចង់ឃេីញប្រជាជនណាម្នាក់ឈឺថ្កាត់នោះឡេីយ។

តែផ្ទុយទៅវិញប្រជាជនយេីងខ្លះមានភាពរឹងទទឹង បែរជាមិនព្រួយបារម្ភពីសុខភាពខ្លួន និងសុខមាលភាពប្រជាជាតិទៅវិញ ខណៈដែលគេមិនអោយបម្លាស់ទីបែរជាប្រឹងបម្លាស់ទី គេចេញវិធានការហាមមិនអោយចេញ ចាប់ពីម៉ោង១២ យប់ បែរជាប្រឹងសម្រុកចេញមុនម៉ោង១២យប់យ៉ាងគំហុក ដោយមិនយក អ៉ីតាលី សហរដ្ឋអាមេរិកជាគម្រូ ។

ទន្ទឹមនឹងក្ដីព្រួយបារម្ភនិងការអស់សង្ឃឹមរបស់ខ្ញុំចំពោះភាពរឹងទទឹងរបស់បងប្អូនដែលខំចេញបន្លាស់ទីមុនបម្រាម គឺខ្ញុំសង្ឃឹមថាបងប្អូននឹងថែរក្សាសុខភាព អនុវត្តន៍អោយបានខ្ជាប់ខ្ជួននៅវិធានការរបស់ក្រសួងសុខាភិបាល មេត្តាកុំជួបជុំគ្នាផឹកស៊ី ! បងប្អូនត្រូវដឹងថា ពេទ្យមិនអាចនៅក្បែបងប្អូនបានរហូតទេ ព្រោះចំនួនពេទ្យមានតិច ហេីយចំនួនអ្នករឹងទទឹងមានច្រេីន

សូមចងចាំថា ៖

១ ការចាកចេញមួយថ្ងៃ អាចនាំវិប្បដិសារីមួយជីវិត

២ ទី១ នៅធ្វេីការធម្មតា ទី២ នៅក្នុងពេទ្យ ទី៣ នៅក្នុងរូបថត

៣ ចង់ជួបគ្រួសារក្នុងចូលឆ្នាំ ២០២០ តែឆ្នាំដទៃលែងបានជួបរហូត

សូមមន្ត្រីចត្តាឡីស័ក្តមេត្តាចាត់វិធានការលេីអ្នកបន្លាស់ទីទាំងនោះដេីម្បីរក្សាសន្តិសុខសុខមាលភាពនៃកម្ពុជា

សូមពិចារណាលេីការបញ្ឈប់លក់គ្រឿងស្រវឹងគ្រប់ប្រភេទដែលជាហេតុមួយអាចនាំអោយមនុស្សជួបជុំគ្នា"។

ប្រភព៖ William Guang