សូមចិត្តបងប្អូន ឈប់ទៅ...ប្អូនប្រុសលោកសុវណ្ណ រិទ្ធី សូមចិត្តបងប្អូន បញ្ឈប់ការ share ឬ Comment ទៀតទៅ ព្រោះបង សុវណ្ណ រិទ្ធី គាត់បានដឹងកំហុសនឹង ទទួលកំហុសគាត់ហើយ...
ស៊ីហៀង
-

ដូចដែលបងប្អូនបានជ្រាបហើយថា កាលពីថ្ងៃម្សិលមិញនេះ លោក សុវណ្ណ រិទ្ធី ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កី ម៉ានេរ៉ា បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក សុវណ្ណ រិទ្ធី អគ្គនាយក TVFB ដាក់ពន្ធនាគារ PJ ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។

ដោយមើលឃើញពីការឈឺឆ្អាលនិងការគោរពស្រលាញ់ របស់បងប្អូនចំពោះ លោក សុវណ្ណ រិទ្ធី ក្នុងនាមជាប្អូនប្រុស ម្នាក់ លោក Sovann Rith Kin ក៏បានបង្ហោះសារសូមចិត្តបងប្អូនទាំងអស់គ្នាមេត្តាបញ្ឈប់ការ Comment និង Share បន្តទៀតទៅ ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក បានរៀបរាប់ថា"សូមបងប្អូន កុំព្យាយាមដុតឲ្យខ្លោចរោលឲ្យឆៅ សូមបងប្អូនកុំ share ឬខំមិនឱ្យសោះពីព្រោះ បង សុវណ្ណ រិទ្ធី គាត់បានដឹងកំហុសនឹង ទទួលកំហុសគាត់ហើយ ហើយសូមបញ្ឈប់យកវីដេអូនិងរូបភាពរបស់គាត់ មកបន្តបង្ហោះ ដើម្បីទាមទារការចាប់ អារម្មណ៍ និងផលប្រយោជន៍ ឬក៏មានបំណងអាក្រក់ នឹងអ្វីផ្សេងទៀតទៅ ខ្ញុំពិតជាសុំអង្វរ"។

ប្រភព៖ Sovann Rith Kin