រំជួលចិត្តណាស់...អ្នកនាង​ ទ្រី ដាណា ខ្លោចចិត្តជាខ្លាំង ក្រោយពីបានឃើញបងស្រីម្នាក់ពរកូនតូចជាប់ខ្លួន មកជួបអ្នកនាង ហើយបងស្រីបានប្រាប់ថា...មានវិដេអូ
-

ថៅកែហាងពេជ្រ និងមាស ដ៏ល្បីឈ្មោះ អ្នកនាង ទ្រី ដាណា ដែលទទួលបានការគាំទ្រ និងគោរពស្រលាញ់ យ៉ាងច្រើន​ពីមហាជន ពិសេសគឺហ្វេនៗ បានឃើញទង្វើរល្អរបស់អ្នកនាងភ្លាម បានបង្ហាញអារម្មណ៍រំភើប និងគាំទ្រជានិច្ចរបស់អ្នកនាងជានិច្ច។ 

ដោយឡែកនៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង បានបង្ហោះវិដេអូ អំពីបងស្រីម្នាក់និងកូនពីរនាក់ មកជាមួយ ទាំងលំបាកវេទនា បានមកជួបលោកជំទាវផ្ទាល់តែម្តង ដើម្បីសូមការអធ្យាស្រ័យ និងសូមស្បៀងខ្លះ គ្រាន់បានហូបចុកបន្តទៀត។

នៅក្នុងគណនីហ្វេសប៊ុករបស់លោកជំទាវបានរៀបរាប់ទាំងការក្តុកក្តួលថា "សូមបងៗបុរសមួយចំនួនតូច?សូមទទួលខុសត្រូវចំពោះប្រពន្ធកូនផង?កុំទុកពួកគាត់ចោលបែបនេះអី? ខ្ញុំខ្លោចចិត្តណាស់ឃេីញចឹងៗអី?ទោះមានរឺក្រ​ គ្រប់មនុស្សទាំងអស់តែងតែចង់អោយមានការជួបជុំប្តីប្រពន្ធ"។ នៅក្នុងវិដេអូនោះ បានឲ្យដឹងថា​ បងស្រីគេបានប្រាប់ថា គាត់ត្រូវប្តីរបស់គាត់ធ្វើបាប​ ហើយគាត់គឺជាអ្នកធ្វើការសំណង គាត់សប្បាយចិត្តណាស់ ពេលបានមកជួបលោកជំទាវនៅពេលនេះ ។ពេលបានឃើញភ្លាមនោះ លោកជំទាវស្ទើរតែស្រក់ទឹកភ្នែក ពេលបានឃើញបងស្រី ពរកូនមកជួបគាត់។​ 

មានវិដេអូ៖


ប្រភព៖ ទ្រី ដាណា Dana Try