គ្រូពេទ្យខ្មែរម្នាក់ថា ! បើជ្រុលខ្លួន ទៅស្រុកហើយ សន្សំលុយទិញម្ហូបវិញប្រសើរជាជាង យកលុយទៅទិញស្រា
ស៊ីហៀង
-

ហ្វេសប៊ុក ៖​ ដូចដែលប្រិមយិត្តបានជ្រាបហើយថានៅកាលពីម្សិលមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បិទការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត រហូតដល់ពីស្រុកមួយ ទៅស្រុកមួយ ដោយចាប់អនុវត្តពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ។ លើកលែងតែ តែរាជធានី ភ្នំពេញ និង ខេត្តកណ្តាល ប៉ុណ្ណោះ ដែលអាចធ្វើដំណើរឆ្លងកាត់ទៅមកបានធម្មតា ។

យ៉ាងណាមិញនេះបន្ទាប់ពីបានទទួលសេចក្តីប្រកាសមួយនេះរួច គេបានឃើញថានៅកាលពីល្ងាចម្សិលមិញនេះមានបងប្អូនប្រជាពលរដ្ឋជាច្រើនបាននាំគ្នាសម្រុកធ្វើដំណើរទៅតាមបណ្តាខេត្តនាៗ ឲ្យបានមុនពេលកំណត់នូវការបិទផ្លូវនៅតំបនផ្សេងៗផងដែរ ។

ជាមួយគ្នានេះដែរបន្ទាប់ពីបានឃើញដូច្នេះ មានលោកគ្រូពេទ្យម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា វេជ្ជ.ហ៊ាង រតនា ដោយលោកបានធ្វើការផុសនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា ៖​ «បងប្អូនកម្មករកម្មការិនី និងប្រជាពលរដ្ឋទាំងអស់ គួរកុំជ្រួលច្របល់ចង់ទៅស្រុកអី ខ្ញុំមិនដែលបានចូលឆ្នាំមិនដែលបានភ្ជំ៦ឆ្នាំហើយ ខ្ញុំមិនដែលតូចចិត្តផង ចឹងក្នុងកាលៈទេសៈនេះសូមបងប្អូនកុំធ្វើដំណើរចុះឡើងអីល្អជាង។

ទ្រាំបន្តិចទៅបងប្អូន បន្តិចទៀតអ្វីៗនឹងប្រសើរឡើងហើយ។ តែសំរាប់អ្នកដែលជ្រុលជាទៅដល់ស្រុកហើយ សូមថែរក្សាសុខភាពផងបងប្អូន ជាពិសេសសូមថែរក្សាអនាម័យ រក្សាគំលាត និងជាពិសេសសូមកុំផឹកស្រា ព្រោះតែស្រវឹងហើយគ្មានរក្សាអនាម័យអីកើតទេ ហើយធ្វើអោយប្រព័ន្ធការពាររាង្គកាយចុះខ្សោយទៀត និងពិសេសសេដ្ឋកិច្ចអាចនឹងដុនដាបយូរចឹងសន្សំលុយទុកទិញម្ហូបវាប្រសើរជាជាង ព្រោះតាមទំលាប់អោយតែឃើញទៅលេងស្រុកដឹងតែផឹកស្រាចាក់ទីងហើយ ៕