កែសម្រួលថ្មី ! បងប្អូននៅក្នុងខេត្តសៀមរាបទាំងអស់ អាចធ្វើដំណើរទៅវិញទៅមកក្នុងទឹកដីស្រុកបន្ទាយស្រីបានជាធម្មតាវិញ ចាប់ពីម៉ោងនេះតទៅ
ស៊ីហៀង
-

[កែសម្រួលថ្មី] ៖ ការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញចូលទៅក្នុងស្រុកបន្ទាយស្រីត្រូវបានលុបចេញ បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបទាំងអស់ អាចធ្វើដំណើរទៅវិញទៅមកក្នុងទឹកដីស្រុកបន្ទាយស្រីបានជាធម្មតាវិញហើយ ចាប់ពីម៉ោងនេះតទៅ។

ការលើកលែងឡើងវិញនេះ អនុលោមទៅតាមសេចក្តីសម្រេចថ្មី ស្តីពីការកែសម្រួលវិសាលភាពនៃការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសនៃបទបញ្ជាលេខ ០២ ប.ប របស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រួលដល់ការប្រាស្រ័យទាក់ទងប្រចាំថ្ងៃ ក៏ដូចជាតម្រូវការជាក់ស្តែងក្នុងការបំពេញការងារ និងការប្រកបមុខរបររបស់បងប្អូនប្រជាពលរដ្ឋទូទៅ៕