នោះមិចអញ្ចឹង Idol សុខា ស្ងាត់ៗត្រូវអធិការដ្ឋាននគរបាលក្រុងសួង ហៅទៅធ្វើការអបរំ (មានវិដេអូ)
-

ហ្វេសប៊ុក ៖ បងប្អូនមួយចំនួនច្បាស់ជាបានស្គាល់ តារា TikTok ម្នាក់ដែលមានឈ្មោះថា សុខា  @sokha sokha ដែលទទួលបានការចាប់អារម្មណ៍ និងប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅបណ្តាញសង្គម Tik Tok  និង Facebook  តាមរយៈការបង្ហោះវិដេអូឃ្លីបរបស់ខ្លួន ។

យ៉ាងណាមិញបើយោងទៅតាមការផុសមុននេះបន្តិចរបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sok Keang បានធ្វើការផុសឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា ៖ ពេលនេះប្អូន @sokha sokha បានធ្វើកាសូមទោសជាសារធារណៈ និងធ្វើកិច្ចសន្យាអប់រំ នូវកំហុសឆ្គងនាពេលកន្លងមក នៅអធិការដ្ឋាននគរបាលក្រុងសួង នៅថ្ងៃទី 10 មេសា 2020 ៕ សូមទស្សនាវិដេអូខាងក្រោម៖