ជីវិតរបស់មនុស្សម្នាក់ៗគឺមិនដូចគ្នាទេ មានជីវិតអ្នកខ្លះ ជួបនូវការលំបាក និងមានជីវិតរបស់អ្នកខ្លះទៀត ក៏ជួបនូវភាពងាយស្រួលបន្តិច ព្រោះតែគេកើតមកមានអាហារហូបចុកគ្រាន់ មានគ្រួសារដ៏ល្អ នៅមើលថែរក្សា ខុសពីជីវិតអ្នកក្រ ដែលត្រូវ ងើបពីព្រឹកទៅធ្វើការ ដើម្បីចិញ្ចឹមជីវិត។

តួយ៉ាងដូចជាជីវិតរបស់លោកយាយម្នាក់ ដែលគាត់អង្គុយលក់ផ្លែភ្ញៀវនិងស្វាយ នៅកែងផ្សារថ្មី យ៉ាងកំសត់វេទនា ទោះបីជាពេលនេះមានបញ្ហាអ្វីក៏ដោយ ក៏គាត់ត្រូវតែចេញមកលក់ដើម្បីចិញ្ចឹមចៅដែរ ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា តាំង គីមឡេង បានបង្ហោះសារថា "អត់បានត្រៀមមុនទេតែជិះកាត់ឃេីញលោកយាយនៅកែងផ្សារថ្មី ចាស់ខ្លាំងមែនទែនអង្គុយលក់ផ្លែភ្ញៀវនិងស្វាយ គាត់ថាបេីមិនមករកពុំមានថវិកាឯណាចិញ្ចឹមចៅនៅផ្ទះទេជាពិសេសពី កំបូលមក..គ្រាន់ជូនអង្ករលោកយាយ10គីឡូ និងថវិកាលោកយាយរំភេីបរហូតដល់យំ"។

យ៉ាងណាមិញ មានបងប្អូនជាច្រើនបានសម្តែងការរំភើប និងត្រេកអរ ចំពោះទង្វើរល្អរបស់ប្អូនប្រុស ។ ជាទូទៅ ប្អូនប្រុសតែងតែ ជួយដល់លោកយាយលោកតា ឬ ជនទីទាល់ក្រ ទូទាំងប្រទេសដែលមានបញ្ហានេះ៕




មានវិដេអូ៖
ប្រភព៖ តាំង គីមឡេង