សម្ដេចតេជោ ហ៊ុន សែន ប្រឹងលេីកដៃសំពះអង្វរកប្រជាពលរដ្ឋកុំអោយចេញដេីរឆ្វេចឆ្វាចក្នុងអំឡុងចូលឆ្នាំនេះព្រោះសម្ដេចតេជោ មិនចង់ឃេីញកម្ពុជា ជួបសោកនាដកម្មដូចប្រទេសនានានៅលេីពិភពលោក ។

ថ្វីត្បិតតែប្រទេសយេីងមានឆ្លងតិចហេីយព្យាបាលជាបានច្រេីនមែន តែយេីងមិនត្រូវភ្លេចខ្លួនទេ មេរោគ កូវីដ ១៩ ជា សត្រូវបិទមុខ គ្មានស្រមោល គ្មានក្លិន តែគ្រោះថ្នាក់ វាអាចបង្ករគ្រោះមហន្តរាយតែក្នុងមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ ។
ភាពមានៈរឹងរូសរបស់ពលរដ្ឋ អ៉ឺរ៉ុប និង អាមេរិក មេីលស្រាលសភាពការណ៍ ពេលនេះលទ្ធផលចេញមកហេីយ មួយថ្ងៃៗឆ្លងរាប់ម៉ឺន និងស្លាប់រាប់ពាន់ ។

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកផេក ដែលមានឈ្មោះថា William Guang ដែលជាផេកផ្លូវការរបស់ឯកឧត្តម វិល្លាម ដោយលោកបានធ្វើការបង្ហោះយ៉ាងដូច្នេះថា ៖ កុំក្លាហានពេក ព្រោះគ្មានសួតដែក ឬសួតបេតុង ? បេីសួតជាសាច់ ត្រូវគិតបម្រុង ថាកូវីតហ្នុងស៊ីសួតប៉ុណ្ណា ។ បេីរឹងមានៈ តេីចង់ដេកផ្ទះ ឬដេកបច្ឆា ?ចង់ជួបមួយថ្ងៃ សប្បាយមួយគ្រា បែរជាមរណាលែងជួបរហូត ៕



