តារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះសារថា "នាងខ្ញុំសូមជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នា ថ្ងៃនេះនាងខ្ញុំសូមជូនដំណឹងដល់បងៗដែលជាអ្នកដឹកជញ្ជូនអីវ៉ាន់នៅក្នុងរាជធានីភ្នំពេញ មិនថាអ្នកមានឯកសណ្ឋានប្រចាំក្រុមហ៊ុន ឬ មិនមានឯកសណ្ឋាននៅក្រុមហ៊ុនណាក្ដី នាងខ្ញុំសូមជូនដំណឹងនេះដល់ពួកគាត់ទាំងអស់គ្នាឲ្យបានជ្រាបថា នៅថ្ងៃទី 11 ខែមេសា ឆ្នាំ 2020 ខាងមុខនេះ នាងខ្ញុំនឹងក្រុមគ្រួសាបានធ្វើបាយម្ហូបចំនួន 150 ប្រអប់? ព្រមទាំងភេសជ្ជៈ ក្នុងនោះផងដែរក៏មានជាជែលលាងដៃសម្លាប់មេរោគ ជូនពួកគាត់ទាំងអស់គ្នាផងដែរ ក្នុងគោលបំណងលើកទឹកចិត្តដល់ពួកគាត់ទាំងអស់គ្នា នាពេលបច្ចុប្បន្ននេះ ។

ពួកយើងទាំងអស់គ្នាបានជ្រាបស្រាប់ហើយថា ពួកយើងមិនអាចចេញប្រឈមមុខនៅកន្លែងទីធ្លាសាធារណៈឬទីប្រជុំជនដូចកាលពីមុនដោយសេរីនោះឡើយ ដូច្នេះហើយអ្វីដែលយើងចង់ទទួលទានតាមចិត្តចង់ រឺ ចង់ទិញអ្វីឥវ៉ាន់ដែលជាតម្រូវការរបស់ពួកយើងភ្លាមៗ ដូចកាលពីមុនក៏មិនបានទាន់ចិត្តទាំងស្រុងឡើយ។

នៅក្នុងនោះពួកគាត់គឺជាបុគ្គលមួយរូបដែលមានសារៈសំខាន់បន្ទាប់ពី ក្រុមគ្រូពេទ្យសុខាភិបាលទាំងអស់ និងបុគ្គលិកតាមផ្សារទំនើប ឬ តាមភោជនីយដ្ឋាននានា បើសិនជាពួកយើងគ្មានពួកគាត់ទាំងអស់ទេ ការរស់នៅនាពេលបច្ចុប្បន្នរបស់ពួកយើងប្រាកដជាមានផលពិបាកបន្តិចបន្តួចទៅលើការហូបចុះឬទិញទំនិញសម្រាប់ដាក់ស្តុកនៅក្នុងផ្ទះ បញ្ហាមួយនេះគឺបានកើតឡើងដោយសារតែជំងឺថ្មីដែលមានឈ្មោះថា covid19 ដែលពួកយើងទាំងអស់គ្នាបានជ្រាបស្រាប់ទៅហើយ ពួកយើងគឺកំពុងតែរួបរួមគ្នាដើម្បីកាត់បន្ថយការជួបជុំនឹងចេញទៅក្រៅទីប្រជុំជន ដោយពួកយើងនៅក្នុងផ្ទះដើម្បីទប់ស្កាត់ជំងឺនេះកុំឲ្យរាតត្បាតកាន់តែច្រើន។

បញ្ហាមួយនេះបានធ្វើឲ្យបុគ្គលិក ឬ ក្រុមហ៊ុនមួយចំនួនត្រូវបានផ្អាកក៏ដូចជាត្រូវកាត់បន្ថយនូវកម្រៃប្រចាំខែរបស់ពួកគាត់ផងដែរអញ្ចឹងគោលបំណងដែលនាងខ្ញុំបានធ្វើនេះគឺជាការលើកទឹកចិត្តបន្តិចបន្តួចពីនាងខ្ញុំ នឹង ក្រុមគ្រួសាររបស់នាងខ្ញុំផ្ទាល់ជូនទៅដល់ពួកគាត់ ដោយក្នុងនោះមានបាយម្ហូបនិងភេសជ្ជៈ ព្រមទាំងមានជែលលាងដៃសម្លាប់មេរោគ ចំនួន 150 ក្នុងម្នាក់ទទួលបានមួយកញ្ចប់ ដំណឹងនេះជូនដល់ពួកគាត់ទាំងអស់គ្នាដែលជាអ្នកដឹកជញ្ជូនតែប៉ុណ្ណោះ?? អាចអញ្ជើញមកទទួលនៅ ហាង បាយស្រា ដែលមានទីតាំងស្ថិតនៅផ្លូវ 288 កែងផ្លូវ 63 ត្រសក់ផ្អែម បឹងកេងកង 1 ក្នុងចន្លោះម៉ោង 11:30 ថ្ងៃត្រង់ នៅមុខហាងបាយស្រាផ្ទាល់ បញ្ជាក់: ចំនួនមានកំណត់ ត្រឹមតែ 150 នាក់ តែប៉ុណ្ណោះ ពួកយើងធ្វើតាមលទ្ធភាពដែលយើងអាចធ្វើបាន ?? ឆ្លៀតក្នុងឱកាសនេះផងដែរ នាងខ្ញុំនិងក្រុមគ្រួសារ សូមជូនពរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះឈានចូលមកដល់សូមឱ្យបងប្អូនប្រជាជនខ្មែរទាំងអស់ ទាំងនៅក្នុងស្រុកនិងនៅក្រៅស្រុកសូមឲ្យជួបប្រទះតែសេចក្ដីសុខជាពិសេសសូមឲ្យជៀសផុតពីជំងឺរាតត្បាតផ្សេងៗ មានសុខភាពល្អ នឹង រកទទួលទានមានបានគ្រប់ក្រុមគ្រួសារនឹងធ្វើដំណើរប្រកបដោយសុវត្ថិភាពទាំងអស់គ្នាផងដែរ ?????? សុំជួយ share ដើម្បីអោយពួកគាត់បានទទួលដំណឹងមួយនេះផងណាចា៎ ??"។








ប្រភព៖ Pich Solikah